(ភ្នំពេញ)៖ សមាគមស្បែកជើងកម្ពុជា បានរៀបចំពិធីជប់លៀងដ៏ធំប្រចាំឆ្នាំ និងពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំ និងក្រុមប្រឹក្សាភិបាលថ្មី អាណត្តិទី២ នៅឯ Phnom Penh Naga World I ដោយមានសមាជិក និងភ្ញៀវកិត្តិយសជាង ៤០០នាក់។ ក្នុងឱកាសនោះ សមាគមស្បែកជើងកម្ពុជា ក៏បានចូលរួមអបអរសាទរដល់សមិទ្ធផល និងការរួមចំណែកដ៏ឆ្នើម ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មរោងចក្រផលិតស្បែកជើង នៅព្រះរាជាណាចក្រកម្ពុជា។
ការប្រារព្ធពិធីធ្វើឡើងដោយជោគជ័យនៅពេលនេះ គឺជាការបង្ហាញជាផ្លូវការនូវការអនុវត្តភារកិច្ចរបស់ថ្នាក់ដឹកនាំ និងក្រុមប្រឹក្សាភិបាលថ្មី ហើយបានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការអភិវឌ្ឍបន្ថែមទៀត ចំពោះសមាគមស្បែកជើងកម្ពុជា និងវិស័យឧស្សាហកម្មរោងចក្រផលិតស្បែកជើង នៅកម្ពុជា។ ថ្នាក់ដឹកនាំ និងក្រុមប្រឹក្សាភិបាលថ្មី តំណាងឱ្យវិស័យឧស្សាហកម្មរោងចក្រផលិតស្បែកជើង មានបទពិសោធន៍ក្នុងឧស្សាហកម្មដ៏សំបូរបែប ភាពប៉ិនប្រសព្វ និងការច្នៃប្រឌិតថ្មីទៅក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មស្បែកជើងនៅកម្ពុជា នាពេលអនាគត។
ក្នុងនាមជាស្ថាប័នតំណាងសំខាន់នៃវិស័យឧស្សាហកម្មរោងចក្រផលិតស្បែកជើងនៅកម្ពុជា សមាគមស្បែកជើងកម្ពុជា បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កំណើន និងជំរុញការអភិវឌ្ឍន៍នៃវិស័យនេះ ព្រមទាំងបានផ្តល់ឪកាសដល់សមាជិកអាចភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក ចែករំលែកការអនុវត្ត និងបទពិសោធន៍ល្អៗ និងធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ ថ្នាក់ដឹកនាំ និងក្រុមប្រឹក្សាភិបាលថ្មី នឹងបន្តលើកកម្ពស់បេសកកម្មនេះ ហើយខិតខំពង្រឹងភាពជាដៃគូរបស់សមាគមជាមួយរដ្ឋាភិបាល អ្នកពាក់ព័ន្ធក្នុងវិស័យឧស្សាហកម្ម និងដៃគូអន្តរជាតិ ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យឧស្សាហកម្មរោងចក្រផលិតស្បែកជើងនៅកម្ពុជា។
ពិធីជប់លៀង និងពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំ និងក្រុមប្រឹក្សាភិបាលថ្មី អាណត្តិទី២ ក៏ជាឱកាសអបអរសាទរផងដែរ ដែលផ្តល់ឱកាសឱ្យភ្ញៀវជួបជុំគ្នា អបអរសាទរសមិទ្ធផល នៃឧស្សាហកម្មរោងចក្រផលិតស្បែកជើង។ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកតំណាងជាង ៤០០នាក់មកពីគ្រប់មជ្ឈដ្ឋាន រួមទាំងអ្នកដឹកនាំធុរកិច្ច អ្នកជំនាញក្នុងឧស្សាហកម្ម និងដៃគូអន្តរជាតិ ដែលបានឃើញពីការអភិវឌ្ឍ និងភាពជោគជ័យនៃវិស័យឧស្សាហកម្មស្បែកជើងនៅកម្ពុជា។
សមាគមស្បែកជើងកម្ពុជា បានថ្លែងអំណរគុណយ៉ាងស្មោះអស់ពីចិត្តចំពោះភ្ញៀវកិត្តិយស និងសមាជិកទាំងអស់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះសម្រាប់ការគាំទ្រ និងការយកចិត្តទុកដាក់រយៈពេលវែងចំពោះសមាគមស្បែកជើងកម្ពុជា។ សមាគមស្បែកជើងកម្ពុជា ទន្ទឹងរង់ចាំធ្វើការជាមួយភាគីពាក់ព័ន្ធទាំងអស់ដើម្បីរួមគ្នាលើកកម្ពស់វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
សមាគមស្បែកជើងកម្ពុជា បានអរគុណជាពិសេសចំពោះ ក្រុមហ៊ុនផលិតសំបកកេស និងកាតុង OJI (HARTA Carton), GBOS ដែលជាអ្នកផ្គត់ផ្គង់គ្រឿងម៉ាស៊ីនទំនើប, ក្រុមហ៊ុន HIGHSPEED-DIESEL (ម៉ាស៊ីនភ្លើង), ភ្នាក់ងារ HUAWEI YAKO Discovery, GTI Kun Zhou International, JIU XING ផលិតពុម្ពកាំបិត, HANUMAN Beer និងសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា (CTLA) ចំពោះការឧបត្ថម្ភ និងគាំទ្រ៕