(ឡុងដ៍)៖ ក្លិបសារិកាព្រៃ Newcastle United បានអះអាងថា ខ្សែបម្រើ Snadro Tonali បានស្ថិតក្រោមការស៊ើបអង្កេត ដោយការិយាល័យរដ្ឋអាជ្ញាអ៉ីតាលី និងសហព័ន្ធបាល់ទាត់អ៊ីតាលី ដោយជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ ពីបទប្រព្រឹត្តសកម្មភាពភ្នាល់ខុសច្បាប់។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។
កីឡាករវ័យ ២៣ឆ្នាំរូបនេះ បច្ចុប្បន្នបានដកចេញពីជំរំហ្វឹកហាត់របស់ក្រុមជម្រើសជាតិអ៉ីតាលីហើយ។
Newscastle ថា កីឡាករ Tonali កំពុងសហការជាមួយការស៊ើបអង្កេតដែរ។
សូមជម្រាបថា Tonali ដែលបានទទួលការកោះហៅចំនួន ១៥លើក ដោយក្រុមជម្រើសជាតិអ៉ីតាលីនោះ បានចូលរួមជាមួយ Newcastle ក្រោយផ្ទេរមកពីក្លិប Milan កាលពីខែកក្កដា ក្នុងតម្លៃ ៥៥លានផោន៕