(ភ្នំពេញ)៖ សិស្សគុនខ្មែរក្លិប KKIF នាគរាជខ្មៅចតុមុខ ឈឿង ល្វៃ ក្រោយឈ្នះខ្សែក្រវ៉ាតមកពីហុងកុង ពេលនេះត្រូវកំដរម្ចាស់ខ្សែក្រវាត់ ៤គ្រឿងមកពីអាមេរិច Kaleb Hunter ក្នុងមិត្តភាពអន្តរជាតិស្ថិតក្នុងប្រភេទទម្ងន់ ៧២គីឡូក្រាម ខណៈកីឡាករ សុខ ធី ប៉ះកីឡាករមកពីបារាំង អាមួរី ព្រីម Amaury Prime ប្រភេទទម្ងន់ ៦០គីឡូក្រាម ក្នុងព្រឹត្តិការណ៍ Cambodia Kun Khmer KKIF ដែលគ្រោងរៀបចំឡើងនៅថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤។

កុំភ្លេចជួបគ្នា និងចូលរួមទស្សនាដោយសេរី នៅទីតាំងដីឡូត៍ជាប់ហាង រតនៈ ចិន្តា ភូមិដូនហុង ឃុំដំដែក ស្រុកសូត្រនិគម ចាប់ពីម៉ោង ៨យប់តទៅ ដែលមាន ៧គូប្រកួត ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV Cambodia ផេកហ្វេសប៊ុកផ្លូវការ Cambodia Beer ផេកហ្វេសប៊ុក Kun Khmer International Fight Gym និងផេកហ្វេសប៊ុក លោកឧកញ៉ាស្រី ចាន់ថន។ ព្រមទាំងរីករាយជាមួយការប្រគុំតន្រ្តីដ៏ធំសម្បើម BOND FOR MORE CONCERT ជាមួយកំពូលតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra នៅយប់ថ្ងៃទី៣១ ផងដែរ។
Cambodia Kun Khmer KKIF អ្នកគាំទ្រគុនខ្មែរធំជាងគេ! នាំមកជូនផ្តាច់មុខដោយ៖ ស្រាបៀរកម្ពុជា បង្កើនភាពស្និទ្ធស្នាល។
ខាងក្រោមនេះជាសមាសភាពកីឡាកទាំង ៧គូដែលត្រូវប៉ះគ្នានៅខេត្តសៀមរាម៖