(ភ្នំពេញ)៖ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ (ថ្នាក់ជាតិ) ឆ្នាំ២០២៣/២៤ បានចាប់ផ្ដើមហើយ នៅវេលាម៉ោង៧យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រវាងព្រះខ័នរាជស្វាយរៀង ជាមួយភ្នំពេញក្រោន។

គ្រូបង្វឹកក្រុមទាំងពីរ បានបង្ហាញពីការត្រៀមខ្លួន រួចរាល់រៀងៗខ្លួន សម្រាប់ជំនួបវគ្គផ្ដាច់ព្រ័ត្រ នារាត្រីនេះ ទោះបីមានកីឡាករសំខាន់ៗ បញ្ហាមួយចំនួន បានរងរបួសកីឡាករ កំឡុងការប្រកួតបញ្ចប់ជុំទី៣ នៃលីគកំពូលកម្ពុជា ក៏ដោយ។

នេះជាលើកទី៤ហើយ ដែលភ្នំពេញក្រោន បានឡើងវគ្គផ្ដាច់ព្រ័ត្រក្នុងប្រវត្តិពាន Hun Sen Cup បន្ទាប់ពីខកខានអស់រយៈពេល១៤ឆ្នាំ ហើយក៏ជាលើកទី២ ដែលក្រុមភ្នំពេញក្រោន ត្រូវជួបក្រុមព្រះខ័នរាជស្វាយរៀង នៅវគ្គផ្ដាច់ព្រ័ត្រផងដែរ។

ក្រុមទាំងពីរ បានជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រលើកដំបូងរៀងៗខ្លួន កាលពីឆ្នាំ២០០៨ ដោយលទ្ធផលគ្រានោះ ភ្នំពេញក្រោន បានយកឈ្នះព្រះខ័នរាជស្វាយរៀង ១-០។ មុនជួបគ្នាដណ្ដើមពានយប់នេះ ព្រះខ័នរាជស្វាយរៀង ធ្លាប់គ្រងជើងឯក ៤ដងមកហើយ គ្រាដែលភ្នំពេញក្រោន ក៏ធ្លាប់លើកពាន ២ដងផងដែរ៕