(ភ្នំពេញ)៖ បុរី មេគង្គ លែន បានប្រកាសលទ្ធផលជាផ្លូវការ ក្នុងការអបអរសាទរដល់បេក្ខជន និងបេក្ខនារីឆ្នើមទាំង ៦ក្រុម ដែលត្រូវបានជ្រើសរើសទៅចូលរួមការប្រកួតបន្ត នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីធ្វើបទបង្ហាញអំពីអត្ថន័យនៃការរៀបចំឧទ្យាន មេគង្គ លែន ៥ហិចតា កាលពីថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ២០២៤ នៅបុរី មេគង្គលែន គម្រោងមេគង្គ ស៊ីធី។

ក្រុមទាំង៦ ដែលបន្តទៅវគ្គផ្តាច់ព្រ័ត្ររួមមាន៖
ទី១. ក្រុមទី ៥៖ ប៉ិច សេងជាង ប្រធានក្រុម និងសមាជិក។
ទី២. ក្រុមទី១០៖ នង សិលា ប្រធានក្រុម និងសមាជិក។
ទី៣. ក្រុមទី១២៖ ឈឹម សុខពិសិដ្ឋ ប្រធានក្រុម និងសមាជិក។
ទី៤. ក្រុមទី១៣៖ អៀង សុវណ្ណលី ប្រធានក្រុម និងសមាជិក។
ទី៥. ក្រុមទី១៦៖ រស់ ភូវិទត ប្រធានក្រុម និងសមាជិក។
ទី៦. ក្រុមទី១៧៖ ស៊ុន តូហូរ ប្រធានក្រុម និងសមាជិក។

សម្រាប់វគ្គផ្តាច់ព្រ័ត្រ បុរី មេគង្គ លែន នឹងជ្រើសរើស៣ក្រុម ដោយសុក្រឹតភាពដែលនឹងក្លាយជាក្រុមជ័យលាភី ដោយក្រុមចំណាត់ថា្នក់លេខ១ ទទួលបានទឹកប្រាក់ ១០លានរៀល និងពានរង្វាន់ចំនួន១, ក្រុមចំណាត់ថ្នាក់លេខ២ ទទួលបានទឹកប្រាក់ ៥លានរៀល និងពានរង្វាន់ចំនួន១ និងក្រុមចំណាត់ថ្នាក់លេខ៣ ទទួលបានទឹកប្រាក់ ២លាន ៥សែនរៀល និងពានរង្វាន់ចំនួន១។ សម្រាប់៣ក្រុម ដែលមិនបានទទួលជ័យលាភី បុរី មេគង្គ លែន ក៏មានជារង្វាន់លើកទឹកចិត្តផងដែរ។

លើសពីនេះខាង បុរី មេគង្គ លែន ក៏មានផ្តល់ជូនឱកាសការងារដល់សមាជិកក្រុមជ័យលាភី ដើម្បីក្លាយជាបុគ្គលិកពេញសិទ្ធិបម្រើការងារនៅ បុរី មេគង្គ លែន ផ្ទាល់។
ដោយឡែក បុរី មេគង្គ លែន ក៏សូមលើកទឹកចិត្តដល់ប្អូនៗ ដែលមិនបានឈានបន្តទៅវគ្គផ្តាច់ព្រ័ត្រ ឱ្យខិតខំបណ្តុះបណ្តាលសមត្ថភាពឱ្យកាន់តែខ្លាំង។ ក្រុមការងារបុរី មេគង្គ លែន សង្ឃឹមជួបប្អូនៗសារជាថ្មី ក្នុងកម្មវិធីប្រឡងប្រកួតប្រជែងក្រោយៗទៀត។ ជាចុងក្រោយ សូមជូនពរបេក្ខជន និងបេក្ខនារីទាំង ៦ក្រុម ឱ្យជួបតែសំណាងល្អ និងសុខភាពល្អក្នុងវគ្គផ្តាច់ព្រ័ត្រ។
 បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!

សម្រាប់ព័ត៌មានលំអិតបន្ថែម៖ ០៦១ ៩៥៥ ៩៩៩, Telegram: t.me/mekongland, ឆាតសួរព័ត៌មាន: t.me/MekongLand_Hotlin
ការិយាល័យផ្នែកលក់របស់គម្រោង ហ្គោលឌិន អាវិននូ ៖ https://maps.app.goo.gl/ZHzekUnoXW9WLDmK7
ការិយាល័យផ្នែកលក់របស់គម្រោង មេគង្គ ស៊ីធី៖ https://maps.app.goo.gl/wjN9iapG6JXNtrUA7
Mekong Land Deverlopment.,Ltd.
Head Office 02-04, National Road 6A, Sangkat Prek Leap, Phnom Penh
Tel: ០៦១ ៩៥៥ ៩៩៩៕