(ភ្នំពេញ)៖ ដាយ អ៊ិឈិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ឈានមុខគេរបស់ប្រទេសជប៉ុន ជាមួយប្រតិបត្តិការជាង ១២១ឆ្នាំ បានដាក់សម្ពោធជាផ្លូវការនូវផលិតផលថ្មីមួយឈ្មោះថា «EASYCare» ទន្ទឹមនឹងការរៀបចំកម្មវិធីប្រារព្ធខួប ៥ឆ្នាំរបស់ខ្លួន។ គម្រោងធានារ៉ាប់រងអាយុជីវិតថ្មី ប្រកបដោយភាពច្នៃប្រឌិតនេះត្រូវបានបង្កើតឡើង ដើម្បីជួយដោះស្រាយបញ្ហាគម្លាតនៃការទទួលបានធានារ៉ាប់រងអាយុជីវិត សម្រាប់ប្រជាជននៅកម្ពុជា។

ក្នុងការអបអរខួប ៥ឆ្នាំ របស់ក្រុមហ៊ុនសម្រាប់វត្តមាននៅកម្ពុជា ដាយ អ៊ិឈិ ឡាយហ្វ៍ ដាក់ចេញនូវផលិតផលថ្មីនេះ ជាមួយនឹងការផ្តល់ជូនយ៉ាងពិសេស។ អតិថិជននឹងទទួលបានកាតទូរសព្ទរហូតដល់ ២៥ដុល្លារ ជាមួយនឹងការជាវគម្រោងថ្មីនេះ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ដោយលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ បានថ្លែងថា «យើងប្តេជ្ញាពង្រីកការទទួលបាននូវដំណោះស្រាយ ការពារហិរញ្ញវត្ថុនៅកម្ពុជា។ ក្នុងឱកាសខួប៥ឆ្នាំនេះ យើងមានមោទនភាពក្នុងការណែនាំ EASYCare ជាផលិតផលមួយដែលសមស្រប ទៅនឹងគោលដៅរបស់និយ័តករធានារ៉ាប់រងកម្ពុជា ក្នុងការបង្កើនការទទួលបានធានារ៉ាប់រងអាយុជីវិត និងបង្កើនអត្រាភាគទាន​នៅក្នុងសេដ្ឋកិច្ច។ យើងជឿជាក់ថាផលិតផល EASYCare អាចជម្រុញលើកកម្ពស់ប្រជាជនកម្ពុជា កាន់តែច្រើនឱ្យរៀបចំផែនការហិរញ្ញវត្ថុបានកាន់តែប្រសើរ សម្រាប់ពេលអនាគត»

EASYCare ផ្តល់ជូនអតិថិជននូវការធានា រហូតដល់ ២៥,០០០ដុល្លារ សម្រាប់ពេលមានគ្រោះអកុសលកើតឡើង និងជម្ងឺធ្ងន់ធ្ងរ រួមជាមួយនឹងឱកាសទទួលបានប្រាក់សន្សំនាពេលអនាគត។ គម្រោងថ្មីនេះត្រូវបានបង្កើតឡើង ដើម្បីធានាការការពារអតិថិជន និងក្រុមគ្រួសាររបស់ពួកគេ ដែលអាចប្រឈមមុខក្នុងករណីមានហេតុការណ៍រឿងអកុសលណាមួយកើតឡើង ដោយចៃដន្យផ្សេងៗ ជាមួយនឹងការផ្ដល់ជូននូវសេចក្តីស្ងប់ចិត្តកាន់តែប្រសើរ។

សម្រាប់ព័ត៌មានបន្ថែមអំពីរបៀប ដែលលោកអ្នកអាចទិញគម្រោង «EASYCare» សូមទាក់ទងទៅក្រុមការងាររបស់ ដាយ អ៊ិឈិ ឡាយហ្វ៍ ឥឡូវនេះតាមរយៈលេខទូរសព្ទ ១៨០០ ២០១ ២០២ ដោយឥតគិតថ្លៃ៕