(ប៊ែរឡាំង)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានប្រកាសថា ១ក្រុមអាចមានកីឡាករកើនដល់ ២៦នាក់ ដើម្បីលេងនៅ Euro 2024 ដែលមានអាល្លឺម៉ង់ធ្វើម្ចាស់ផ្ទះ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

សហព័ន្ធសាម៉ីមានកិត្តិយសក្នុងការជូនដំណឹងនាថ្ងៃសុក្រម្សិលមិញ ក្នុងការបន្ថែមចំនួនកីឡាករពី ២៣នាក់ កើនដល់ ២៦នាក់ សម្រាប់ ១ក្រុម (ជម្រើសជាតិ) បន្ទាប់ពីមានការបោតឆ្នោតគាំទ្រកាលពីខែមេសា ឆ្នាំ២០២៤។

នេះជាលើកទី២ ហើយដែល UEFA សម្រេចបន្ថែមកីឡាករកើនដល់ចំនួន ២៦នាក់បែបនេះ ក្រោយពេលលើកទី១ កាលនៅ Euro 2020 ដោយសារតែផលប៉ះនៃជំងឺកូវីដ-១៩ ស្របពេល FIFA ក៏បានបន្ថែមកីឡាករក្នុងចំនួននេះដែរកាលពី World Cup 2022 នៅប្រទេសកាតា។

គួរបញ្ជាក់ផងថា បណ្តាក្រុមទាំង២៤ (ប្រទេស) ត្រូវបញ្ជូនឈ្មោះកីឡាករទាំង ២៦នាក់របស់ពួកគេទៅ UEFA យ៉ាងយូរបំផុតត្រឹមថ្ងៃទី០៧ ខែមិថុនា មុនពេល Euro 2024 ចាប់ផ្តើមប្រកួតផ្លូវការនៅថ្ងៃទី១៤ ខែមិថុនា នៅប្រទេសអាល្លឺម៉ង់តែមួយគត់៕