(ព្រះសីហនុ)៖ ក្រុមហ៊ុន លន ស៊ីធី គ្រុប បានបើកគម្រោងថ្មីរបស់ខ្លួនស្ថិតលើផ្លូវ ៤០ម៉ែត្រ កណ្ដាលក្រុងព្រះសីហនុ កៀកតំបន់ឆ្នេរដ៏មានសក្កានុពលខ្ពស់ ដែលមានឈ្មោះថា «លន ស៊ីធីឡូតធឺសសារីណា»។

គម្រោងមួយនេះគឺស្ថិតលើផ្លូវធំ ៤០ម៉ែត្រ តាមបណ្ដោយផ្លូវលេខ 835 ផ្លូវបំបែកមិត្តភាព និងអូរត្រេះ ហើយជាផ្លូវមួយខ្សែដ៏សំខាន់ ក្នុងការចេញ-ចូលក្នុងក្រុងព្រះសីហនុ ដែលស្ថិតក្នុងសង្កាត់លេខ៤ នៅចន្លោះឆ្នេរអូឈើទាល និងឆ្នេរអូត្រេះ ដែលក្រុមហ៊ុន លន ស៊ីធីគ្រុប បានជ្រើសយកមកអភិវឌ្ឍន៍លំនៅឋានបែបវីឡាទំនើបធំៗប្រណិត ដើម្បីបន្តតម្រូវការអតិថិជន ក៏ដូចជាការចូលរួមចំណែកជួយ
អភិវឌ្ឍន៍ក្រុងនៅក្នុងតំបន់សមុទ្រ ឱ្យកាន់តែមានភាពស្រស់បំព្រង និងកាន់តែលេចធ្លោ។

មូលហេតុដែលក្រុមហ៊ុន លន ស៊ីធីគ្រុប សម្រេចបោះជំហ៊ានពង្រីកគម្រោងថ្មី និងជ្រើសយកទីតាំងមួយនេះ ដោយសារតែកត្តា៣ចំនុច៖

១៖ ដោយមានការដឹកនាំ និងភាពឈ្លាសវៃពិនប្រសប់ដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានការអធ្យាស្រ័យ អនុគ្រោះរាល់បញ្ហាទាំងអស់ ដើម្បីជំរុញឲ្យវិស័យអភិវឌ្ឍន៍លំនៅឋាននៅក្រុងព្រះសីហនុ ឱ្យកាន់តែមានការលូតលាស់ជាបន្តបន្ទាប់។ ដូច្នេះដើម្បីតបស្នងនឹងការលើកទឹកចិត្តពីប្រមុខរាជរដ្ឋាភិបាល ទើបធ្វើឲ្យក្រុមហ៊ុន លន ស៊ីធីគ្រុប ខិតខំប្រឹងប្រែងក្នុងការពង្រីកគម្រោងថ្មីបន្ថែម ក្នុងក្រុងព្រះសីហនុ ដែលជា «តំបន់ប៉ូលសេដ្ឋកិច្ចពិសេសគំរូពហុបំណង»។

២៖ ទីតាំងមួយនេះជាចំនុចពិសេស ដែលស័ក្កសមបំផុត ពីព្រោះជាផ្លូវមួយខ្សែដ៏សំខាន់ក្នុងការចេញ-ចូល ក្នុងក្រុងព្រះសីហនុទៅកាន់ក្រុងភ្នំពេញ ឬតាមបណ្តាខេត្តផ្សេងៗ ដែលស្ថិតក្បែរតំបន់ឆ្នេរ តំបន់ទេសចរណ៍ ហើយនឹងផ្ដល់ភាពងាយស្រួលដ៏ល្អបំផុត សម្រាប់អតិថិជនទិញចូលរស់នៅ ក៏ដូចជាធ្វើការរកស៊ី។

៣៖ ការទទួលស្គាល់ពីអតិថិជនចំពោះបទពិសោធន៍នៃការសាងសង់ដ៏យូរអង្វែង ដែលមានបច្ចេកទេសជាក់លាក់ និងត្រឹមត្រូវតាមស្ដង់ដានៃសំណង់ ក៏ដូចជាតម្រូវការនៃការរស់នៅ តាមបែបឯកជនភាពនៅតែមានបន្តនៅក្រុងព្រះសីហនុ។ គម្រោង «លន ស៊ីធីឡូតធឺសសារីណា» បានផ្តោតលើការរស់នៅដែលពោរពេញដោយភាពស៊ីវិល័យ ភ្ជាប់ជាមួយធម្មជាតិដ៏ស្រស់បំប្រ
ង មានផ្លូវភ្លោះ សួរច្បារផ្លូវភ្លោះ ជាមួយវីឡាទោលទំនើបធំស្គមស្ពៃ វីឡាភ្លោះ វីឡាកូនកាត់ ក៏ដូចជាផ្ទះអាជីវកម្មខ្នាតធំ អាចភ្ជាប់ជណ្តើរយន្តបានហើយ សមស្របក្នុងការបើកអាជីវកម្មធំៗនៅក្នុងតំបន់ ដូចនេះគឺជាជម្រើសដ៏ល្អប្រសើរ សម្រាប់អតិថិជនក្នុងការជ្រើសរើស។

គម្រោងមួយនេះនឹងបើកសម្ពោធលក់ជាផ្លូវការនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះជាមួយតម្លៃពិសេស ជាមួយនឹងការផ្តល់ជូនកាដូរពិសេសផ្សេងៗបន្ថែមទៀតផងដែរ៕