(កូឡាឡុំាពួរ)៖ សមាគមបាល់ទាត់ម៉ាឡេស៊ី បានណែនាំកីឡាករឱ្យពិចារណា ក្នុងការជួលអង្គរក្សការពារ ស្របពេលក្លិបបាល់ទាត់ Johor Darul Ta'zim បានបង្កើនការការពារសន្តិសុខ សម្រាប់កីឡាកររបស់ខ្លួន បន្ទាប់ពីខ្សែបម្រើ Safiq Rahim របស់ពួកគេ បានក្លាយជាកីឡាករទី៣ ដែលរងការវាយប្រហារ កាលពីសប្តាហ៍មុន។ នេះបើយោងតាមសារព័ត៌មាន​ CNA ចេញផ្សាយនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។

ខ្សែបម្រើ Safiq ដែលជាអតីតប្រធានក្រុមជម្រើសជាតិនោះ ត្រូវបានជនមិនស្គាល់មុខវាយបំបែកកញ្ចប់រថយន្តរបស់គាត់កាលពីយប់ថ្ងៃអង្គារ។

ខ្សែបម្រើស្លាបក្លិប Selangor FC កីឡាករ Faisal Halim បានស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីរងការជះទឹកអាស៊ីតនៅក្នុងផ្សារទំនើបមួយ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ខណៈកីឡាករជម្រើសជាតិ Akhyar Rashid បានរងរបួសក្នុងហេតុការណ៍ប្លន់នៅខាងក្រៅផ្ទះរបស់លោក ស្ថិតនៅភាគខាងកើតរដ្ឋ Terengganu កាលពីសប្តាហ៍មុនដែរ។

ប៉ូលិសរដ្ឋ Terengganu បានលើកឡើងថា ការវាយប្រហារទាំងពីរមិនទាក់ទងគ្នានោះទេ ប៉ុន្តែឧបទ្ទវហេតុនេះបានបណ្តាលឱ្យមានការព្រួយបារម្ភ នៅក្នុងប្រទេសម៉ាឡេស៊ី ជាទីកន្លែងដែលការប្រើអំពើហិង្សាលើអត្តពលិក គឺកម្រកើតមានណាស់។

ប្រធានសមាគមបាល់ទាត់ម៉ាឡេស៊ី លោក Hamidin Mohd Amin បានលើកឡើងថា កីឡាករគួរតែបន្ថែមវិធានការសុវត្ថិភាពដូចជា ជួលអង្គរក្សការពារជាដើម៕