(ភ្នំពេញ)៖ មានរឿងថ្មីប្លែកទៀតហើយ! លោកពូអើយ បើបានស្ដាប់ហើយសឹងតែមិនគួរឲ្យជឿរទាល់តែសោះ ថាលោកពូហ៊ានធ្វើរឿងដែលគេគ្រប់គ្នាធ្វើមិនបាន។ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារហ្គេនស៍បឺគ បានចុះទៅប្រគល់រង្វាន់ដល់ទីតាំង អ្នកឈ្នះរង្វាន់នៅក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលមានអ្នកឈ្នះរង្វាន់ដូចខាងក្រោម៖

ទី១, សាន ណារិន បានឈ្នះម៉ូតូលេខរៀងទី ៣១២២
ទី២, សេង ណេម បានឈ្នះម៉ូតូលេខរៀងទី ៣១៣២។

នៅពេលប្រគល់រង្វាន់យក្ស ពីហ្គេនស៍បឺគ ក៏បានសួរនាំអំពីដើមហេតុដែលរូបលោក បានឈ្នះម៉ូតូថ្មីខ្លាញ់គោ ស៊េរីទំនើបគួរឲ្យស្រលាញ់ លោកបាននិយាយថា មុននឹងឈ្នះរង្វាន់ម៉ូតូនេះ លោកបានត្រលប់មកពីធ្វើការ ហើយមានអារម្មណ៍ថា ដូចជារសាប់រសល់នៅមិនសុខ ក៏នឹកឃើញថាមានសល់រង្វាន់ក្រវិលកំប៉ុងហ្គេនស៍បឺគចំនួន២កំប៉ុង ក៏យកទៅដូរយកមកអង្គុយពិសារម្នាក់ឯងនៅខាងមុខផ្ទះ។ គាស់កំប៉ុងទី១ ត្រូវរង្វាន់បាន១កំប៉ុង ហើយលើកយកមកក្រេបតិចៗ បែបកំដរអារម្មណ៍មួយសន្ទុះក្រោយមកក៏ពិសារអស់ ហើយក៏បានទាញយកកំប៉ុងទី២ មកគាស់ឆ្វាច់មើលលើក្រវិលកំប៉ុង ក៏បានឃើញរូបម៉ូតូភ្លាម។ និយាយពីថាសប្បាយអរ រំភើប រកអ្វីមកផ្ទឹមពុំបាន។

អតិថិជនរូបនោះបាននិយាយថា «ហ្គេនស៍ពិតជាមានរង្វាន់ម៉ូតូពិតប្រាកដមែន ពីមុនខ្ញុំក៏ជឿដែរ តែអីឡូវជឿរឹតតែខ្លាំងទៀត។ ពិតជាអរគុណហ្គែនស៍បឺគណាស់ ដែលបានចុះមកប្រគល់រង្វាន់ដល់ទីតាំងជូនពួកខ្ញុំ»

តោះ! ជួយចែករំលែកព័ត៌មាននេះ ដើម្បីទទួលបានដំណឹងថ្មីៗមុនគេ ក៏ដូចជាបានឈ្នះរង្វាន់យក្សពីហ្គេនស៍បឺគ។ 
សូមពិសារដោយការទទួលខុសត្រូវ! បើស្រវឹងសូមកុំបើកបរ!៕