(រីយ៉ូ)៖ ខ្សែបម្រើកណ្តាល Casemiro ដែលកំពុងប្រកបអាជីពជាមួយក្លិប Manchester United ពេលនេះមិនបានជាប់ឈ្មោះក្នុងក្រុម ២៣នាក់របស់ជម្រើសជាតិប្រេស៊ីល នោះទេ ក្នុងការត្រៀមលេងពានរង្វាន់ Copa America នៅខែក្រោយនេះ។ នេះបើតាមប្រភពពី BBC ឱ្យដឹងនាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ។

កីឡាករវ័យ ២៣ឆ្នាំ Casemiro ធ្លាប់បានជាប់ជម្រើស ៧៥លើកលេងឱ្យប្រេស៊ីល បានស៊ូទ្រាំនឹងរដូវកាលដ៏លំបាកនៅទឹកដីកីឡដ្ឋាន Old Trafford ត្រូវបានដកចេញពីជម្រើសរបស់ក្រុមដឹកនាំដោយលោក Dorival Jr របស់ជម្រើសជាតិប្រេស៊ីល ។

ជាមួយគ្នានេះ ខ្សែប្រយុទ្ធ Richarlison របស់ក្លិប Tottenham ខ្សែប្រយុទ្ធ Gabriel Jesus របស់ក្លិប Arsenal និងមិត្តរួមក្រុមរបស់ Casemiro កីឡាករ Antony ក៏មិនត្រូវបានជ្រើសរើសផងដែរ។

រំលឹកផងថា Casemiro បានផ្ទេរមកកាន់ក្លិប Man United កាលឆ្នាំ២០២២ ខណៈរូបគេក៏ជាខ្សែបម្រើម្នាក់រកបាន ៧គ្រាប់ឱ្យជម្រើសជាតិប្រេស៊ីល នឹងធ្លាប់រួមចំណែកជួយក្រុមលើកពាន Copa America កាលឆ្នាំ២០១៩៕