(ភ្នំពេញ)៖ រង្វាន់កក្រើកមេឃជាច្រើន ជាពិសេសទូរសព្ទ iPhone 15 Pro Max បានជូនដល់ដៃអ្នកលេង Tiktok ដែលចូលរួមលេងហ្គេម « KIZZ អ្វីៗជាទីស្រលាញ់» ពីភេសជ្ជៈប៉ូវកម្លាំង ឃីស រសជាតិម៉ុងតុល។

រង្វាន់ជាច្រើនបានចែកជូនទៅកាន់អ្នកឈ្នះដោយផ្ទាល់ពីតំណាងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រួចហើយក្នុងការប្រគំតន្រ្តី KIZZ Concert នៅស្ថានីយ៍ទូរទស្សន៍ PNN កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ដែលឈ្នះរង្វាន់រួមមាន៖ អ្នកឈ្នះទី១ ឈ្មោះ ញ៉េប សុភាមុន្នី ឈ្នះទូរសព្ទ iPhone 15 Pro Max, អ្នកឈ្នះទី២ ឈ្មោះ ញ៉េប កុម្ភៈ ឈ្នះរង្វាន់ iPad  Pro, អ្នកឈ្នះទី៣ ឈ្មោះ គង់ ផល្លា ឈ្នះរង្វាន់ iWatch Ultra 2, អ្នកឈ្នះទី៤ ឈ្មោះ រិទ្ធី កុល្លីកា ឈ្នះរង្វាន់ AirPod Max និងអ្នកឈ្នះទី៥ ឈ្មោះ លីម ហ៊ាង ឈ្នះរង្វាន់ Hoverboard ។

លើសពីការទទួលបានរង្វាន់ អ្នកឈ្នះពីការលេងហ្គេមខាងលើ ក៏ត្រូវបានក្រុមហ៊ុន អនុញ្ញាតឱ្យចូលទៅទស្សនកិច្ចនៅក្នុងរោងចក្រក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដើម្បីទស្សនាដោយផ្ទាល់ខ្សែច្រវាក់ផលិតកម្មផលិតស្រាបៀរ និងភេសជ្ជៈ Made in Cambodia ស្តង់ដាកម្រិតពិភពលោករបស់ខ្លួនថែមទៀតផង។

ខ្មែរ ប៊ែវើរីជីស ប្រើប្រាស់គ្រឿងចក្រទំនើបៗ បច្ចេកវិទ្យាចុងក្រោយបង្អស់ពីប្រទេសអាល្លឺម៉ង់ និងគ្រឿងផ្សំនាំចូលពីបណ្តាប្រទេសនៅសហគមន៍អឺរ៉ុប ដែលជំរុញឱ្យ ខ្មែរ ប៊ែវើរីជីស ទទួលបាននូវមេដាយមាស Monde Selection ៣៧គ្រឿងច្រើនជាងគេបំផុតនៅកម្ពុជាពីស្ថាប័នអន្តរជាតិបញ្ជាក់ពីគុណភាពផលិតផល, ទទួលបានវិញ្ញាបនបត្រធំៗពីរគឺ៖ ISO 9001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព និង ISO 14001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន ព្រមទាំងទទួលបានពានរង្វាន់គ្រប់គ្រងសង្វាក់ផលិតកម្មលំដាប់ពិភពលោក (World Class Operation Management)៕

*KIZZ រង្វាន់កក្រើកមេឃ! ឈ្នះជារៀងរាល់ខែ!
KIZZ ឆ្ងាញ់... ត្រជាក់ជាប់មាត់!