(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានលើកឡើងរំពឹងថា តារាបាល់ទាត់ឆ្នើម Kylian Mbappe អាចនឹងវត្តមានក្នុងព្រឹត្តិការណ៍ Paris Olympic Games ក្នុងឆ្នាំនេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤។

ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានបញ្ជាក់កាលពីយប់ថ្ងៃសុក្រថា លោកនឹងចាកចេញពីក្លិប Paris Saint Germain ជាមួយនឹងការផ្លាស់ទៅលេងឱ្យក្លិប Real Madrid របស់អេស្ប៉ាញវិញម្តង។

«ខ្ញុំគ្មានយោបល់អ្វីពិសេសក្រៅពីរំពឹងថា Real Madrid អនុញ្ញាតិឱ្យ Kylian លេងក្នុងព្រឹត្តិការណ៍ Olympics Games។ដូច្នេះគាត់អាចប្រកួតជាមួយក្រុមជម្រើសជាតិបារាំងបាន»។ លោក Macron បានបង្ហោះវីដេអូលើបណ្តាញសង្គម X របស់លោក។

សូមជម្រាបថា Mbappe វ័យ ២៥ឆ្នាំ បានលេង ៧៧លើកឱ្យក្រុមជម្រើសជាតិបារាំង និងរកបាន ១គ្រាប់ផងដែរ ក្នុងវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ ទល់នឹងក្រុមក្រូអាត ជួយឱ្យបារាំងឈ្នះពានរង្វាន់ពិភពលោក៕