(ភ្នំពេញ)៖ ធនាគារ ស្ថាបនា សហការជាមួយក្រុមហ៊ុន CBRE Cambodia អគារស្ថាបនា និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ បានរៀបចំកម្មពិធី «បរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត» ហើយការបរិច្ចាគឈាមរបស់អ្នកនៅថ្ងៃនេះពិតជាបានជួយសង្គ្រោះជីវិតមនុស្សជាច្រើននាក់ ដែលកំពុងត្រូវការឈាមបន្ទាន់។

កម្មពិធីនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការបរិច្ចាគឈាម និងលើកទឹកចិត្តបុគ្គលិកក្នុងការចូលរួមសកម្មភាពមនុស្សធម៌ក្នុងសង្គម។

ធនាគារ ស្ថាបនា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់អ្នកទាំងអស់គ្នាដែលបានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្នុងកម្មវិធីនេះផងដែរ៕