(ភ្នំពេញ)៖ បញ្ជីរាយនាមកីឡាករជម្រើសជាតិកម្ពុជា ចូលរួមប្រមូលផ្តុំហ្វឹកហាត់ត្រៀមការប្រកួតមិត្តភាពអន្តរជាតិ “Vattanac International Friendly Match” រវាងក្រុមជម្រើសជាតិកម្ពុជា ប្រកួតជាមួយក្រុមជម្រើសជាតិម៉ុងហ្គោលី នៅថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ នាវេលាម៉ោង ១៨:៣០នាទី នៅពហុកីឡដ្ឋានជាតិ។ នេះបើតាមការប្រកាសបង្ហាញពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

សម្រាប់ការប្រកួតនេះដែរ ចំពោះតម្លៃសំបុត្រចូលរួមទស្សនាមាន ២ប្រភេទ ក្នុងនោះសំបុត្រប្រភេទ ១ Zone A មានតម្លៃ ៣០,០០០ រៀល និងសំបុត្រប្រភេទ ២ Zone B មានតម្លៃ ១៥,០០០ រៀល ដែលមាមនលក់ផ្ទាល់នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃទី០១ ខែមិថុនាខាងមុខតទៅ នឹងតាមរយៈអនឡាញ ដែលមាននៅលើផេក (Page) ផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា៕