(បរទេស)៖ ក្រុមហ៊ុន SpaceX ដែលជាក្រុមហ៊ុនអវកាសឯកជនបង្កើតឡើងដោយកំពូលមហាសេដ្ឋីលោក Elon Musk កំពុងពិចារណាលក់ភាគហ៊ុនដែលមានស្រាប់នៅក្នុងការដេញថ្លៃដែលមានតម្លៃប្រហែល ២០០ពាន់លានដុល្លារ។ ខណៈតម្លៃនៃការដេញថ្លៃនេះ គឺកំពុងស្ថិតក្រោមការថ្លឹងថ្លែងរបស់ SpaceX ជាមួយនឹងការផុ្តល់ជូនតម្លៃភាគហ៊ុនចន្លោះពី ១០៨ ទៅ ១១០ដុល្លារក្នុងមួយហ៊ុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Bloomberg។

ជុំវិញការប្រកាសនេះ គឺជាផ្នែកមួយនៃរង្វង់សាច់ប្រាក់វិលជុំរបស់ SpaceX ដែលកើតឡើងជារៀងរាល់ប្រាំមួយខែម្តង ដើម្បីផ្តល់ឱ្យបុគ្គលិក និងអ្នកវិនិយោគនូវឱកាសដើម្បីលក់ភាគហ៊ុន។ ក្នុងករណីនេះត្រូវបានប្រភពគូសបញ្ជាក់ថា ក្រុមហ៊ុនមិនត្រូវការដើមទុនបន្ថែមនោះទេ ប៉ុន្តែជាពេលវេលាដែលក្រុមហ៊ុននឹងទិញភាគហ៊ុនត្រឡប់មកវិញ។

គួរជម្រាបថា ការដេញថ្លៃនេះ នឹងចាប់ផ្តើមនៅក្នុងខែមិថុនាខាងមុខនេះ។ យ៉ាងណាមិញការវាយតម្លៃ ២០០ពាន់លានដុល្លារ គឺជាតម្លៃខ្ពស់ នឹងកើនឡើងបើធៀបនឹងតម្លៃ ១៨០ពាន់លានដុល្លារដែលក្រុមហ៊ុនទទួលបានតាមរយៈការដេញថ្លៃចុងក្រោយបំផុតរបស់ SpaceX។

តែយ៉ាងណាជុំវិញព័ត៌មានលម្អិតផ្សេងទៀតអំពីការដេញថ្លៃនេះ កំពូលមហាសេដ្ឋីលោក Elon Musk មិនបានឆ្លើយតបទៅនឹងការស្នើសុំរបស់ Bloomberg នោះទេ៕