(កណ្ដាល)៖ ដោយទទួលបានការអនុញ្ញាតពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំស្រុកខ្សាច់កណ្តាល ឆ្នាំ២០២៤ និងដាក់ប្រើប្រាស់នូវតារាងបាល់ទាត់នៃវិទ្យាល័យ ហ៊ុន សែន រូតា ខ្សាច់កណ្តាល ដែលបានកែលម្អរួច នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមជាយុវជនកីឡាករ និងយុវជនស្រុកខ្សាច់កណ្តាលប្រមាណជាង ៤៩៣នាក់។

ពិធីនេះ មានការចូលរួមពីលោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល, លោកអគ្គនាយករង ARDB, លោក ប្រធាន អនុប្រធាន ក្រុមការងារយុវជនតាមឃុំទាំង១២, ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុក, លោកនាយក និងគណៈគ្រប់គ្រងវិទ្យាល័យ ហ៊ុន សែន រ៉ូតា, បានចូលរួមក្នុងកម្មវិធីបើកការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំស្រុកខ្សាច់កណ្តាល ឆ្នាំ២០២៤ និងដាក់ប្រើប្រាស់នូវតារាងបាល់ទាត់នៃវិទ្យាល័យ ហ៊ុន សែន រូតា ខ្សាច់កណ្តាល ដែលបានកែលម្អរួច នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមជាយុវជនកីឡាករ និងយុវជនស្រុកខ្សាច់កណ្តាលប្រមាណជាង ៤៩៣ នាក់។

ក្នុងកម្មវិធីបើកការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំស្រុកខ្សាច់កណ្តាល ឆ្នាំ២០២៤ នេះ ដោយការប្រកួតទី១ រវាងក្រុមយុវជនឃុំសន្លុង និងក្រុមយុវជនឃុំកោះចូរ៉ាម។

បណ្ឌិត កៅ ថាច បានអបអរសាទរ ក្នុងការដាក់ប្រើប្រាស់នូវតារាងបាល់ទាត់នៃវិទ្យាល័យ ហ៊ុន សែន រូតា ខ្សាច់កណ្តាល ដែលបានកែលម្អរួច និងផ្តល់បានផ្តល់ជាការផ្តាំផ្ញើ និងអនុសាសន៍ល្អៗចំនួនបីចំណុចធំៗ សម្រាប់យុវជនស្រុកខ្សាច់កណ្តាល និងយុវជនទូទៅរួមមាន៖

(១) យុវជន ត្រូវបន្តលេងកីឡាដើម្បីសុខភាពនិងសាមគ្គីភាព ជ្រៀសវាងឱ្យបាននូវការប្រើប្រាស់គ្រឿងញៀន និងបង្កអសន្តិសុខក្នុងស្រុក-ភូមិ,
(២) យុវជន ត្រូវបន្តរក្សាការពារបរិស្ថានឱ្យបានល្អក្នុងស្រុក-ភូមិ និងបន្តចូលរួមដាំដើមឈើឱ្យបានច្រើន,
(៣) យុវជន ត្រូវបន្តការខិតខំរៀនសូត្រ និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចំរើន៕