(ភ្នំពេញ)៖ ខូហ្វី ជាក្រុមហ៊ុនក្នុងស្រុកធំជាងគេ ហើយមានសាខាចំនួន០៤ ដែលផ្គត់ផ្គង់ និងចែកចាយសម្ភារៈកាហ្វេ រហូតដល់ ២៥ ខេត្តក្រុង ក្នុងប្រទេសកម្ពុជា បានចេញលក់ផលិតផលកាហ្វេថ្មី មានឈ្មោះថា «ខូហ្វី ស្សេក អេន អាយស៍ KOFI Shake‘n Ice» រសជាតិថ្មី កាហ្វេទឹកកកដោះគោផ្អែម ជាប្រភេទរូបមន្ត 3 in1។

ផលិតផលខ្មែរ ដែលផលិតឡើងនៅក្នុងស្រុកនេះ ជាការបង្កើតរូបមន្តថ្មី ប្រភេទកាហ្វេលាយស្រាប់ ដោយធ្វើការឆុងជាមួយទឹកពិសាធម្មតា មិនតម្រូវឲ្យប្រើបា្រស់ទឹកក្តៅ ងាយស្រួលក្នុងការរៀបចំ និងផ្តល់នូវភាពសប្បាយរីករាយ ដោយគ្រាន់តែ ស្សេក!!! ជាមួយទឹកធម្មតារួច ថែមទឹកកកជាការស្រេច។

លោក រុន សុភ័ក្រ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន ខូហ្វី បានបញ្ជាក់ថា ក្រុមហ៊ុន ខូហ្វី គឺជាសហគ្រាសខ្មែរដំបូងគេ ដែលអាចផលិតកាហ្វេលាយស្រាប់ (3 in1) ឆុងនឹងទឹកពិសាធម្មតាបានភ្លាមៗ ហើយផលិតផលនេះផងដែរ គឺធានានូវសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ព្រោះមុនពេលចេញលក់នៅលើទីផ្សារ ក្រុមហ៊ុនបានធ្វើតេស្តរួចរាល់ហើយ ជាមួយនឹងស្តង់ដារគុណភាពច្បាស់លាស់ ដែលមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពនោះឡើយ។

លោកបានលើកឡើងយ៉ាងដូច្នេះថា «ខូហ្វី គឺយើងមានសហគ្រាសលីងកាហ្វេផ្ទាល់ខ្លួន នៅក្រុងភ្នំពេញនេះ ក្រុមហ៊ុនខូហ្វីជាក្រុមហ៊ុនតែមួយគត់នៅប្រទេសកម្ពុជា ដែលទទួលបាននូវ វិញ្ញាបនបត្រស្តង់ដារសុវត្ថិភាពចំណីរអារហារពិភពលោក GHPs HACCP, ចបផ និង ISO 22000 2018 ព្រមទាំងទទួលបានវិញ្ញាបនបត្របញ្ចាក់ពីគោលការណ៍អនុវត្តអនាម័យល្អពីក្រសួងសុខាភិបាលផងដែរ អីចឹងទាក់ទងជាមួយនឹងគុណភាពផលិតផល ដែលយើងត្រៀមដាក់លក់នៅខែក្រោយនេះ គឺជាផលិតផលមួយដែលមានសុវត្ថិភាព ហេតុអីមុនពេលយើងចេញយកទៅលក់នេះ យើងក៏បានដាក់តេស្តជាមួយខាងវិទ្យាស្ថាន PPM ដែរ ដើម្បីបញ្ជាក់ថារូបមន្តថ្មីដែលយើងបានធ្វើនេះ គឺវាពិតជាមានសុវត្ថិភាព សម្រាប់អ្នកប្រើប្រាស់ចុងក្រោយមែន»

ប្រធានផ្នែកទីផ្សាររូបនេះក៏បានឲ្យដឹងទៀតថា គុណតម្លៃរបស់ក្រុមហ៊ុនតាំងពីដើមរហូតមកដល់ឥឡូវ គឺក្រុមហ៊ុនព្យាយាមនៅក្នុងការមាននវានុវត្តជានិច្ច ហើយធ្វើអ្វីមួយប្រកបទៅដោយវិជ្ជាជីវៈនិយម ដែលនេះជាមូលហេតុធ្វើឲ្យអតិថិជនមានទំនុកចិត្ត ក្នុងរយៈពេលជាង១៥ឆ្នាំកន្លងមកនេះ។

តួយ៉ាងរូបមន្តថ្មីនេះ ធ្វើឡើងដើម្បីបំពេញតម្រូវការសិស្សានុសិស្ស បុគ្គលិកគ្រប់ស្ថាប័ន អ្នកធ្វើដំណើរបោះតង់ បងប្អូននៅតាមស្រុកស្រែចំការ បងប្អូនកម្មករ កម្មការនី និងប្រជាជននៅតាមតំបន់ជនបទ ដែលគ្មានពេលវេលាគ្រប់គ្រាន់ នៅក្នុងការទទួលទានកាហ្វេ និងចង់ភ្លក្សរសជាតិកាហ្វេឈ្ងុយដិតជាប់ចិត្ត តាំងពីបានជិបលើកដំបូង ហើយស័ក្តិសមសម្រាប់អ្នកគ្រប់គ្នា នៅគ្រប់ទីកន្លែង និងអាចញុំងឲ្យកម្មវិធីជួបជុំប្រកបដោយបទពិសោធន៍ថ្មី។

លើសពីនេះទៅទៀត «ខូហ្វី ស្សេក អេន អាយស៍ KOFI Shake ‘n Ice» ដែលត្រៀមដាក់លក់ជាផ្លូវការ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤នេះ មានតម្លៃសមរម្យ ផលិតឡើងក្នុងគោលបំណងផ្តល់ជូនអ្នកគ្រប់គ្នា នូវរសជាតិកាហ្វេឈ្ងុយឆ្ងាញ់ជាមួយនឹងតម្លៃ ដែលអាចទទួលយកបាន ដោយនៅក្នុងមួយធំកញ្ចប់មាន ១៥កញ្ចប់តូចៗ មានភ្ជាប់ដបទឹកមួយរួចជាស្រេច សម្រាប់ធ្វើការឆុងជាមួយនឹងទឹកធម្មតា នៅក្នុងតម្លៃ 6.5$ ដែលមានតម្លៃស្មើរនឹង ២៦០០០រៀលតែប៉ុណ្ណោះ។

គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន ខូហ្វី ជាក្រុមហ៊ុនខ្មែរក្នុងស្រុក ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ បាននាំចូល និងចែកចាយម៉ាស៊ីនឆុងកាហ្វេ គ្រាប់កាហ្វេ និងគ្រឿងផ្សំផ្សេងៗ ពីទូទាំងពិភពលោកមកកាន់ទីផ្សារកម្ពុជា និងជាអ្នកនាំមុខគេក្នុងវិស័យឧស្សាហកម្មកាហ្វេ នៅក្នុងប្រទេសកម្ពុជា ដោយផ្តោតសំខាន់លើវិជ្ជាជីវៈ និងការបង្កើតថ្មី ហើយក៏ជាដៃគូផ្គត់ផ្គង់រាល់តម្រូវការកាហ្វេផងដែរ។ ក្រៅពីនេះ ក្រុមហ៊ុនខូហ្វី ក៏មានបើកវិទ្យាស្ថានខូហ្វី ក្នុងការបណ្តុះបណ្តាល និងពង្រឹងជំនាញវិជ្ជាជីវៈអ្នកឆុងកាហ្វេ ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ហើយក៏ជាវិទ្យាស្ថានឆុងកាហ្វេជំនាញតែមួយគត់នៅកម្ពុជា ដែលទទួលការគាំទ្រពីក្រសួងទេសចរណ៍ និងសមាគមទេសចរណ៍កម្ពុជា។

សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចតាមដាន នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ ខូហ្វី ស្សេក អេន អាយស៍ ដែលមានឈ្មោះជាភាសាអង់គ្លេសថា KOFI Shake ’n Ice និងសម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទូរស័ព្ទលេខ 069 666 888៕