(ភ្នំពេញ)៖ ដើម្បីពង្រឹងវត្តមានទីផ្សារ និងពង្រីកលទ្ធភាពទទួលបានអតិថិជនរបស់ខ្លួន ប្រតិបត្តិករទូរគមនាគមន៍ និងអ្នកផ្តល់មជ្ឈមណ្ឌលទិន្នន័យឈានមុខគេនៅទូទាំងតំបន់អាស៊ាន បានរួមគ្នាបង្កើតសម្ព័ន្ធភាពមួយហៅថា AseanConnect.One។ ជំហានជាយុទ្ធសាស្ត្រនេះមានគោលបំណងផ្តល់ជូននូវដំណើរការទិញ នៅច្រកចេញចូលតែមួយ ការទូទាត់វិក្កយបត្រតែមួយ ដំណើរការប្រតិបត្តិការរួម និងគុណភាពសេវាកម្មល្អប្រសើរ។ ការកែលម្អទាំងនេះមានគោលបំណងកាត់បន្ថយនូវពេលវេលាក្នុងការដំឡើង និងការ ថែទាំ ដោយផ្តល់នូវលទ្ធភាពទទួលបានប្រកបដោយភាពរលូននូវសេវាកម្មសម្រាប់ Carriers និងអ្នកផ្ដល់ OTT នៅទូទាំងបណ្តាប្រទេសអាស៊ាន។

ភាគីពាក់ព័ន្ធក្នុងការបង្កើតសម្ព័ន្ធភាពនេះមានដូចតទៅ៖
• ក្រុមហ៊ុន APT SATELLITE LIMITED
• ក្រុមហ៊ុន FPT INTERNATIONAL TELECOM COMPANY LIMITED
• ក្រុមហ៊ុន INTERLINK TELECOM PUBLIC COMPANY LIMITED
• ក្រុមហ៊ុន NEOCOM ISP Limited
• ក្រុមហ៊ុន NTC ASIA Limited
• ក្រុមហ៊ុន SEAX GLOBAL PTE Limited
• ក្រុមហ៊ុន TELEKOMUNIKASI INDONESIA INTERNATIONAL PTE. LTD. (TELIN)

គ្រឹះស្ថានទាំងនេះនីមួយៗគឺជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ ឬប្រតិបត្តិករមជ្ឈមណ្ឌលទិន្នន័យដែលបានចុះបញ្ជីនៅក្នុងប្រទេសរៀងៗខ្លួន ដោយមាន ឬបន្តយ៉ាងសកម្មនូវអាជ្ញាប័ណ្ណដែលចាំបាច់សម្រាប់ការផ្តល់សេវាតភ្ជាប់បណ្ដាញដែលរួមមាន សេវាតភ្ជាប់បណ្ដាញមានខ្សែក្នុងស្រុក សេវាតភ្ជាប់បណ្ដាញមានខ្សែអន្តរជាតិ និងសេវាតភ្ជាប់បណ្ដាញតាមផ្កាយរណប ព្រមទាំងសេវាកម្មមជ្ឈមណ្ឌលទិន្នន័យក្នុងតំបន់របស់ពួកគេផងដែរ។

តាមរយៈការរួបរួមគ្នាក្រោមដំបូល AseanConnect.One តែមួយនេះ ក្រុមហ៊ុនដឹកនាំគេទាំងនេះព្យាយាមស្វែងរកការផ្លាស់ប្តូរផ្នែកតភ្ជាប់បណ្ដាញ និងមជ្ឈមណ្ឌលទិន្នន័យនៅក្នុងតំបន់អាស៊ាន។ សម្ព័ន្ធនេះនឹងផ្តល់ជូនអតិថិជននូវឈុតសេវាកម្មស្តង់ដារ ដែលធានាបាននូវទំនុកចិត្ត សមត្ថភាពពង្រីក និងប្រសិទ្ធផលក្នុងដំណោះស្រាយការតភ្ជាប់បណ្ដាញ និងការគ្រប់គ្រងមជ្ឈមណ្ឌលទិន្នន័យ។

តាមរយៈសម្ព័ន្ធនេះ វេទិកា OTT អាចផ្តល់នូវមាតិកាបានកាន់តែមានប្រសិទ្ធភាព ដោយធានាបានការផ្ដល់ជូននូវបទពិសោធន៍បញ្ជូនទិន្នន័យយ៉ាងរលូនសម្រាប់អ្នកប្រើប្រាស់ឆ្លងកាត់ព្រំដែន។ កិច្ចសហការជាយុទ្ធសាស្ត្រនេះមិនត្រឹមតែបង្កើននូវលទ្ធភាព និងគុណភាពសេវាកម្ម OTT ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រួសត្រាយផ្លូវសម្រាប់ដំណោះស្រាយក្នុងការផ្តល់មាតិកាប្រកបនវានុវត្តភាព ដែលជំរុញការ ចូលរួម និងកំណើននៅក្នុងវិស័យឌីជីថលអាស៊ានយ៉ាងរស់រវើកផងដែរ។

AseanConnect.One តំណាងឱ្យពេលវេលាដ៏សំខាន់មួយនៅក្នុងការវិវត្តនៃសេវាកម្មតភ្ជាប់បណ្ដាញ និងមជ្ឈមណ្ឌលទិន្នន័យនៅក្នុងតំបន់របស់យើង។ តាមរយៈការប្រើប្រាស់រួមនូវជំនាញ និងធនធាន របស់សមាជិកសម្ព័ន្ធរបស់យើង យើងបានត្រៀមខ្លួនរួចរាល់ក្នុងការផ្តល់នូវគុណតម្លៃ និងនវានុវត្តភាព ដែលមិនអាចប្រៀបផ្ទឹមបានដល់អតិថិជន ជំរុញការផ្លាស់ប្តូរឌីជីថល និងកំណើនសេដ្ឋកិច្ចនៅទូទាំង តំបន់អាស៊ាន។ សម្ព័ន្ធច្រកចេញចូលតែមួយរបស់យើងផ្តល់ជូននូវ SLA ខ្ពស់រួមជាមួយនឹងសមត្ថភាព តភ្ជាប់បណ្ដាញគ្មានព្រំដែនដែលគាំទ្រដោយបណ្តាញខ្សែកាប្លិ៍ក្រោមបាតសមុទ្រ និងបណ្តាញផ្កាយ រណបពេញលេញ ដែលធានាបាននូវការរួមបញ្ចូលប្រកបដោយភាពរលូន និងរហ័ស។

សម្ព័ន្ធភាពនេះគឺជាការបើកសករាជថ្មីនៃសមត្ថភាពតភ្ជាប់បណ្ដាញ និងដំណោះស្រាយមជ្ឈមណ្ឌលទិន្នន័យសម្រាប់ Carriers និង OTTs នៅទូទាំងតំបន់អាស៊ាន។

អំពី AseanConnect.One
AseanConnect.One គឺជាសម្ព័ន្ធដៃគូមួយដែលមានចក្ខុវិស័យរួមគ្នាក្នុងចំណោមភាគីពាក់ព័ន្ធក្នុងតំបន់អាស៊ានដូចជា APT Satellite, FPT International Telecom, Interlink Telecom, NEOCOM ISP, NTC Asia, SEAX Global និង Telin ។ យើងមានគោលបំណងបង្កើននូវសមត្ថភាពតភ្ជាប់បណ្ដាញ និងការបញ្ជូនទិន្នន័យក្នុងតំបន់ដល់ Carriers និង OTT ជាមួយនឹងបណ្តាញប្រហែងជាង 10,000 គីឡូម៉ែត្រ ដែលលាតសន្ធឹងពីក្រុងហុងកុង ប្រទេសវៀតណាម ប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសម៉ាឡេស៊ី ប្រទេសសិង្ហបុរី រហូតដល់ប្រទេសឥណ្ឌូនេស៊ី។ យើងបានប្រមូលផ្ដុំធនធាន និងជំនាញបញ្ចូលគ្នា ដើម្បីផ្តល់ជូននូវសេវាកម្មដែលមានល្បឿនកាន់តែលឿន និងកាន់តែមានភាពងាយស្រួលជាងមុន។ ប្រតិបត្តិការត្រូវបានគ្រប់គ្រងក្នុងតំបន់ដោយភាគីពាក់ព័ន្ធរៀងៗខ្លួន ដែលអាចធានាបាននូវប្រសិទ្ធផល។ តាមរយៈ AseanConnect.One ផែនការពង្រីករួមបញ្ចូលនូវការបង្កើនទំហំបន្តិចម្តងៗនាពេលអនាគត។
ក្រុមហ៊ុន APT Satellite Company Limited
ក្រុមហ៊ុន APT Satellite Company Limited (“APT Satellite” ឬ “APSTAR”) គឺជាប្រតិបត្តិករផ្កាយរណបឈានមុខគេនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុនបានចាប់ផ្តើមប្រតិបត្តិការនៅក្នុងឆ្នាំ 1992 ហើយបច្ចុប្បន្នកំពុងប្រតិបត្តិការផ្កាយរណបក្នុងគន្លងចំនួន 5 ដែលគ្របដណ្តប់លើតំបន់ក្នុងទ្វីបអាស៊ី អឺរ៉ុប អាហ្វ្រិក អូស្ត្រាលី និងកោះប៉ាស៊ីហ្វិក ដែលមានប្រមាណ 75% នៃចំនួនប្រជាជនពិភពលោក។ APSTAR ផ្តល់សេវាកម្មជាច្រើន រួមទាំងការជួលឧបករណ៍បញ្ជូនទិន្នន័យ សោតទស្សន៍ ទូរគមនាគមន៍ និងបណ្តាញតាមផ្កាយរណប ព្រមទាំងសេវាកម្មមជ្ឈមណ្ឌលទិន្នន័យ ដល់មូលដ្ឋានអតិថិជនចម្រុះ។ ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្ដាច់មុខរបស់ APT Satellite Holdings Limited ដែលជាក្រុមហ៊ុនចុះបញ្ជីនៅក្នុងទីផ្សារភាគហ៊ុន Hong Kong Limited ។
ក្រុមហ៊ុន FPT International Telecom Company Limited
ក្រុមហ៊ុន FPT International Telecom (FTI) ដែលបានបង្កើតឡើងក្នុងឆ្នាំ 2008 បានក្លាយជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេ និងគួរឱ្យទុកចិត្តបំផុតរបស់ប្រទេសវៀតណាម។ ដោយទទួលបានបទពិសោធន៍យ៉ាងទូលំទូលាយ និងហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំពីក្រុមហ៊ុនFPT Telecom ដែលជាក្រុមហ៊ុនមេរបស់ខ្លួន FTI ផ្តល់នូវដំណោះស្រាយ IT ដែលអាចបត់បែនបានស្របតាមគំរូអាជីវកម្មផ្សេងៗ ហើយប្តេជ្ញាក្នុងការផ្តល់នូវផលិតផល និងសេវាកម្មប្រកបដោយនវានុវត្តភាព ស្របទៅតាមវិស័យឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ ជាមួយនឹងសេវាគ្របដណ្តប់ទូទាំងប្រទេសវៀតណាម និងធនធានអន្តរជាតិដ៏សម្បូរបែប FTI មានទំនុកចិត្តក្នុងការផ្តល់នូវសេវាកម្មប្រកបដោយគុណភាពឥតខ្ចោះដល់អតិថិជនគ្រប់រូប។ រីករាយក្នុងការក្លាយជាដៃគូរឹងមាំរបស់អ្នកជាមួយនឹងដំណោះស្រាយល្អប្រសើរ។
ក្រុមហ៊ុន Interlink Telecom Public Company Limited
ក្រុមហ៊ុន Interlink Telecom Public Company Limited (ITEL) គឺជាក្រុមហ៊ុនផ្តល់សេវាបណ្តាញទូរគមនាគមន៍របស់ប្រទេសថៃ ដែលទទួលបានអាជ្ញាប័ណ្ណទូរគមនាគមន៍ប្រភេទទី 3 ពីគណៈកម្មការសោតទស្សន៍ និងទូរគមនាគមន៍ជាតិ (NBTC)។ ITEL ផ្តល់សេវាទូរគមនាគមន៍តាមរយៈបណ្តាញខ្សែកាប្លិ៍អុបទិកទូទាំងប្រទេសក្នុងប្រទេសថៃ។ ក្រុមហ៊ុននេះផ្តល់ជូននូវសេវាកម្មជាច្រើនដូចជា interlink dark fiber, interlink wavelength, interlink international private circuits, និងបច្ចេកវិទ្យា interlink multi-protocol label switching ក៏ដូចជាការដំឡើងបណ្តាញទូរគមនាគមន៍ និងសេវាសោតទស្សន៍ផងដែរ។ ITEL ក៏ផ្តល់សេវាមជ្ឈមណ្ឌលទិន្នន័យ រួមទាំងទីតាំងរួម ក្លោតកុំព្យូទ័រ (cloud computing) និងសេវាសង្គ្រោះគ្រោះមហន្តរាយផងដែរ។ ITEL ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2007 និងមានទីស្នាក់ការកណ្តាលនៅទីក្រុងបាងកក ប្រទេសថៃ។
ក្រុមហ៊ុន Neocom ISP Limited
ក្រុមហ៊ុន Neocom ISP ដែលបានបង្កើតឡើងក្នុងឆ្នាំ 2007 ទទួលបានអាជ្ញាប័ណ្ណប្រតិបត្តិការ និងផ្តល់សេវាអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Neocom ISP ប្រើប្រាស់ធនធានក្នុងស្រុកក្នុងប្រទេសកម្ពុជា ដែលមានវត្តមានជាង 50 ចំណុចនៅទូទាំងប្រទេស គ្របដណ្តប់ 90% នៃទីក្រុងធំៗ និងមានប្រតិបត្តិការតាមរយៈបណ្តាញរត់ក្រោមដីក្នុងស្រុកដ៏ធំទូលាយជាមួយនឹងជាង 95% នៃខ្សែកាប្លិ៍អុបទិកក្រោមដីដោយមានការគាំទ្រពីកង DWDM ជាច្រើន។ ក្រុមហ៊ុន Neocom ISP ផ្តល់នូវសមត្ថភាពតភ្ជាប់បណ្ដាញ មជ្ឈមណ្ឌលទិន្នន័យ និងដំណោះស្រាយអាជីវកម្ម ICT/VAS ចាប់ពីការទីផ្សារលក់ដុំ សហគ្រាស និងអ្នកប្រើប្រាស់ជាអាជីវកម្មស្នូលរបស់ខ្លួន។
ក្រុមហ៊ុន NTC Asia Limited

ក្រុមហ៊ុន NTC Asia គឺជាក្រុមហ៊ុនមួយដែលបានបង្កើតឡើងក្នុងឆ្នាំ 2012 និងមានមូលដ្ឋាននៅទីក្រុងហុងកុង។ ក្រុមហ៊ុន NTC Asia ទទួលបានអាជ្ញាប័ណ្ណប្រតិបត្តិការផ្អែកលើសេវាកម្ម (SBO) ក្នុងទីក្រុងហុងកុង ដែលផ្តោតលើសេវាកម្មតភ្ជាប់បណ្ដាញអន្តរជាតិ មជ្ឈមណ្ឌលទិន្នន័យ និងដំណោះស្រាយ ICT/VAS ដោយបម្រើទីផ្សារលក់ដុំ និងសហគ្រាសទាំងក្នុងស្រុក និងក្នុងតំបន់អាស៊ាន។ NTC ប្រតិបត្តិការ 16 ចំណុចយុទ្ធសាស្ត្រ ដែលលាតសន្ធឹងលើទីក្រុងហុងកុង ប្រទេសវៀតណាម ប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសម៉ាឡេស៊ី ប្រទេសសិង្ហបុរី និងតៃវ៉ាន់។ បណ្តាញការពារដ៏រឹងមាំជាអន្តរជាតិរបស់យើងតាមរយៈខ្សែកាប្លិ៍ក្រោមបាតសមុទ្រជាច្រើន និងប្រព័ន្ធការពារដីគោកដែលធានាបាននូវភាពធន់ផ្នែកឧស្សាហកម្ម និងបណ្តាញខ្សែកាប្លិ៍អុបទិកចម្រុះ ដើម្បីបំពេញតាមតម្រូវការគុណភាពដ៏តឹងរ៉ឹងរបស់អតិថិជនរបស់យើង។
ក្រុមហ៊ុន SEAX Global Pte Limited
ក្រុមហ៊ុន SEAX Global គឺជាក្រុមហ៊ុននាំមុខគេដែលមានភាពអព្យាក្រឹតផ្នែកភូមិសាស្ត្រនយោបាយក្រោមមូលនិធិឯកជននៅក្នុងដំណោះស្រាយការតភ្ជាប់បណ្ដាញជាលក្ខណៈលក់ដុំនៅតំបន់អាស៊ីអាគ្នេយ៍។ SEAX ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2013 មានឯកទេសលើប្រព័ន្ធខ្សែកាប្លិ៍ក្រោមបាតសមុទ្រ និងដីគោក ស្ថានីយ៍តភ្ជាប់បណ្ដាញខ្សែកាប្លិ៍ និងទីតាំងមជ្ឈមណ្ឌលទិន្នន័យរួម។ ដោយផ្តល់នូវជម្រើសតភ្ជាប់បណ្ដាញប្រកបដោយភាពរលួនយ៉ាងច្រើន គ្រឹះស្ថាននេះទទួលបានអាជ្ញាប័ណ្ណប្រតិបត្តិការពេញលេញនៅក្នុងប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូនេស៊ី និងប្រទេសសិង្ហបុរី។ ជាមួយនឹងផែនការប្រកបដោយមហិច្ឆតាខ្ពស់ក្នុងការការពង្រីកបន្ថែម SEAX ប្រើប្រាស់ផលប័ត្របណ្តាញ និងជំនាញក្នុងតំបន់ដ៏រឹងមាំរបស់ខ្លួន ដើម្បីផ្តល់អំណាចដល់អាជីវកម្មនានាក្នុងការផ្តល់នូវការបញ្ជូនទិន្នន័យដែលអាចទុកចិត្តបាន និងប្រកបដោយប្រសិទ្ធភាព ឥតព្រំដែន ដើម្បីផ្តល់សេវាកម្មអតិថិជនដ៏ពិសេសនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍៕

រូបភាព ពីឆ្វេងទៅស្តាំ៖
I. Tran Hai Duong ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន FPT INTERNATIONAL TELECOM COMPANY LIMITED
II. Kelvin Law នាយកប្រតិបត្តិក្រុមហ៊ុន NEOCOM ISP LIMITED
III. Jasper Tan អនុប្រធានក្រុមហ៊ុន APT SATELLITE LIMITED
IV. Indarto នាយកប្រតិបត្តិក្រុមហ៊ុន TELEKOMUNIKASI INDONESIA INTERNATIONAL PTE. LTD.
V. Louis Teng នាយកប្រតិបត្តិក្រុមហ៊ុន SUPER SEA CABLE NETWORKS PTE LTD
VI. Suwat Punnachaiya ក្រុមប្រឹក្សាភិបាល INTERLINK TELECOM PUBLIC COMPANY LIMITED