(អឺរ៉ុប)៖ តើនរណានឹងក្លាយជាអ្នកស៊ុត បានច្រើនគ្រាប់ជាងគេនៅ Euro 2024 ជាមួយការប្រកួតដែលនឹងរៀបចំឡើងនៅប្រទេសអាល្លឺម៉ង់ ក្នុងពាក់កណ្តាលខែមិថុនានេះ ដល់ពាក់កណ្តាលខែកក្កដា។

ដោយស្ថិតក្នុងវ័យ ៣៩ឆ្នាំ Cristiano Ronaldo ក៏បន្តមានវត្តមានជាមួយជម្រើសជាតិព័រទុយហ្គាល់ ដើម្បីចូលរួមស្វែងរកគ្រាប់បន្ថែម និងការឈ្នះជើងឯកអឺរ៉ុបបន្តទៀត ក្នុងអាជីពរបស់លោក។

ប្រភពពីគេហទំព័កីឡាករ BBC ក៏បានដាក់ការបោះឆ្នោត (Vote) ចំពោះចំណោមកីឡាករឆ្នើមៗ ដែលគិតថានឹងអាចមានសមត្ថភាពរកបានគ្រាប់បាល់ច្រើនជាងគេនៅ Euro 2024 នោះផងដែរ ដោយមានកីឡាករ
Romelu Lukaku (Belgium), Cody Gakpo (Netherlands), Gianluca Scamacca (Italy), Robert Lewandowski (Poland), Cristiano Ronaldo (Portugal), Harry Kane (England), Kylian Mbappe (France), Rasmus Hojlund (Denmark), Scott McTominay (Scotland), Aleksandar Mitrovic (Serbia), Zeki Amdouni (Switzerland), Alvaro Morata (Spain) និង Niclas Fullkrug (Germany)។

គួររំលឹកផងថា កាលពី Euro 2020 គឺមានកីឡាករ Patrik Schick និង Cristiano Ronaldo រកបាន ៥គ្រាប់ច្រើនជាងគេដូចគ្នា។ Euro 2024 នឹងចាប់ផ្តើមពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ដ្បិតគិតចាប់តាំងពីឆ្នាំ១៩៦០ មិនទាន់មានកីឡាករណាងអាចបំបែកកំណតត្រាលោក Michel Platini របស់បារាំងដែលរកបាន ៩គ្រាប់ច្រើនជាងគេកាលនៅ Euro ឆ្នាំ១៩៨៤៕