(ឡុងដ៍)៖ ខ្សែប្រយុទ្ធក្លិប Leicester City កីឡាករ Jamie Vardy បានចុះកិច្ចព្រមព្រៀងថ្មីរយៈពេល ១ឆ្នាំទៀតជាមួយក្លិបលេងនៅលីគ Premier League។ នេះបើយោងតាមសារព័ត៌មាន CNA នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤។

Vardy បានលេងឱ្យ Leicester ចាប់តាំងពីឆ្នាំ២០១២ និងរកបាន ១៩០គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប ៤៦៤លើក។

កីឡាករវ័យ ៣៧ឆ្នាំរូបនេះបានឈ្នះពានរង្វាន់ Premier League ជាមួយក្លិបក្នុងរដូវកាលឆ្នាំ២០១៥-២០១៦។

អតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះ ក៏ធ្លាប់ឈ្នះពានរង្វាន់ FA Cup, Community Shield និងពានរង្វាន់ Championship ចំនួន ២លើកផងដែរ ជាមួយ Leicester រួមទាំងជ័យជម្នះ កាលពីរដូវកាលមុន ដែលបាននាំឱ្យក្លិប ឡើងទៅលេងនៅលីគកំពូល Premier League វិញផងដែរ។

​Vardy ធ្លាប់ទទួលការកោះហៅ ២៦លើក លេងឱ្យក្រុមជម្រើសជាតិតោកំណាចអង់គ្លេស ដោយការលេងចុងក្រោយរបស់លោក គឺនៅក្នុងឆ្នាំ២០១៨៕