(ឡុងដ៍)៖ តោខៀវ Chelsea បានចុះកិច្ចសន្យានាំយកខ្សែការពារកណ្តាល Tosin Adarabioyo មកពីក្លិប Fulham លើការផ្ទេរដោយឥតបង់ថ្លៃ។ នេះបើយោងតាមក្លិបលេងនៅលីគ Premier League បានប្រកាសនៅថ្ងៃសុក្រ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤។

កីឡាករវ័យ ២៦ឆ្នាំ ​នឹងចូលរួមជាមួយ Chelsea លើកិច្ចសន្យារយៈពេល ៤ឆ្នាំ ដែលនឹងចាប់ផ្តើមពីថ្ងៃទី០១ ខែកក្កដាខាងមុខ។

Adarabioyo បានបង្ហាញខ្លួន ១លើក ឱ្យក្រុម U-19 អង់គ្លេស និងបានលេង ៧៨លើកក្នុងលីគ Premier League។

លោកគឺជាកីឡាករទី១ ហើយដែលបានចូលរួមជាមួយ Chelsea ចាប់តាំងពីពួកគេប្រកាសពីការទៅដល់របស់គ្រូបង្គោលថ្មី Enzo Maresca កាលពីដើមសប្តាហ៍នេះ ហើយនឹងបង្កើនជម្រើសរបស់ពួកគេ ក្នុងទម្រង់ការពារកណ្តាល បន្ទាប់ពីការចាកចេញរបស់កីឡាករអន្តរជាតិប្រេស៊ីល Thiago Silva៕