(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤នេះ បានអបអរសាទរចំពោះអត្តពលិកកម្ពុជា ២រូប ដែលយកបានឈ្នះតំណែងលេខ១ និងលេខ២ ក្នុងនោះមានកីឡាករ មីន អូស្មាន់ ឈ្នះបានលេខ១ លើវិញ្ញាសារ Novice Ski Stock ជាមួយនឹងកីឡាករ កៃវ៉ាន់ ស៊ីដែន ឈ្នះបានលេខ២ ក្នុងព្រឹត្តិការណ៍Asian Championship ឆ្នាំ២០២៤ លើវិញ្ញាសារ Novice Ski Stock ដែលការប្រកួតបានធ្វើឡើងនៅទីក្រុងអូសាកា ប្រទេសជប៉ុន ៕