(មេនឆេស្ទឺ)៖ អ្នកចាំទីក្លិប Manchester City កីឡាករ Stefan Ortega បានចុះហត្ថលេខា បន្តកិច្ចសន្យា ១ឆ្នាំទៀត ដែលមានរយៈពេលរហូតដល់រដូវកាល២០២៥-២៦។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤។

កីឡាករវ័យ ៣១ឆ្នាំសញ្ជាតិអាល្លឺម៉ង់រូបនេះ បានចូលរួមជាមួយក្លិប Man City ក្នុងឆ្នាំ២០២២ ដែលផ្លាស់មកពីក្លិបអាល្លឺម៉ង់ Arminia Bielefeld គិតមកដល់ពេលនេះបានបង្ហាញខ្លួន ៩លើកប៉ុណ្ណោះ ក្នុងលីគ Premier League កាលពីរដូវកាលមុន និងបានស្ថិតក្នុងឈុតដំបូង ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ដែលបានលេងចាញ់ក្លិប Manchester United ។

Ortega បានលើកឡើងថា «ខ្ញុំពិតជារីករាយ ក្នុងការបន្តលេងឱ្យក្លិប Manchester City» ខណៈកិច្ចសន្យាបច្ចុប្បន្នរូបគេ ក៏នឹងផុតកំណត់នៅពេលចប់រដូវកាល២០២៤-២៥ ជាមួយគ្នានេះ នាយកផ្នែកបាល់ទាត់របស់ក្លិប Man City លោក Txiki Begiristain បានចាត់ទុក អ្នកចាំទី Ortega «ជាអ្នកចាំទីល្អបំផុតលំដាប់លេខ២ ដែលពួកគេមិនធ្លាប់មានពីមុនមក»៕

https://www.bbc.com/sport/football/articles/cnkk1zl7g7go