(ភ្នំពេញ)៖ ទិដ្ឋភាពមាត់សមុទ្រ២៧០ដឺក្រេ បន្ទប់គំរូខនដូរប្រណិតយ៉ាងអស្ចារ្យ! «ទីក្រុងក្នុងទីក្រុង» នៃរាជធានីភ្នំពេញ ២៧០° នៃផ្ទះ ដែលមានទេសភាមាត់ទន្លេលំដាប់ខ្ពស់ឡាវីស្តារ វ័ន សាងសង់ឡើងដោយភាពល្អឥតខ្ចោះ លំនៅដ្ឋានបែបប្រណីតក្នុងរាជធានីភ្នំពេញដែលត្រូវជ្រើសរើសឡាវីស្តារ វ័ន។

ឡាវីស្តារ វ័ន មានទីតាំងស្ថិតនៅក្នុង «រង្វង់សេដ្ឋកិច្ចតំបន់ឧបទ្វីប» រាជធានីភ្នំពេញ តំបន់ឧបទ្វីបជ្រោយចង្វារ មានទីតាំងនៅចំណុចប្រសព្វនៃទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់។ ក្នុងនាមជាតំបន់មានប្រជាជនរស់នៅផ្នែកកណ្តាលទីក្រុង នាពេលអនាគតនៃផែនការអភិវឌ្ឍន៍ទីក្រុងថ្មីរបស់ទីក្រុងភ្នំពេញ វាមិនត្រឹមតែជាទីតាំងដែលមានភាពអ៊ូអរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាទីក្រុងបច្ចុប្បន្នដែលប្រមូលផ្តុំនូវកន្លែងរស់នៅលំដាប់ខ្ពស់ដែលប្រកួតប្រជែងជាមួយបណ្តាប្រទេសនៅលើពិភពលោកដែរ។

ដោយសារមានគ្រឿងបរិក្ខារគាំទ្រខ្នាតធំជាច្រើននៅទីនេះ ទីតាំងដែលមានលក្ខណៈសម្គាល់ពិសេសនិងរដ្ឋបាលក្រុងបានតាំងទីស្នាក់ការនៅទីតាំងខណ្ឌជ្រោយចង្វារបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សពីជាយក្រុងដ៏ស្ងប់ស្ងាត់ទៅជា «រង្វង់សេដ្ឋកិច្ចតំបន់ឧបទ្វីប» ជាមួយនឹងចំនួនទឹកប្រាក់វិនិយោគដ៏ច្រើន និងការអភិវឌ្ឍទីក្រុងរណបថ្មីចំនួនពីរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វាបានចាប់យកធនធានស្នូលនិងប្រមូលផ្តុំយ៉ាងខ្លាំងពីនៅទូទាំងប្រទេស រួមទាំងធនធានមនុស្ស ភស្តុភារ ធុរកិច្ចជាដើម ប្រែក្លាយទៅជាផ្នែកបន្ថែមនៃ CBD របស់រាជធានីភ្នំពេញ។

នៅទីនេះអាចរស់នៅក្បែរខាងតំបន់អ្នកមានធនធាន អ្នកល្បីល្បាញ និងឥស្សរជនក្នុងទីក្រុង។ នេះគឺជាលំនៅឋានកម្រិតកំពូលដែលសាងសង់ឡើងតាមតម្រូវការរបស់អតិថិជន  ដែលរបៀបរស់នៅនៅទីនេះដែរ មិនត្រឹមតែបង្ហាញពីទ្រព្យសម្បត្តិ និងអត្តសញ្ញាណរបស់អ្នករស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការស្វែងរកផ្នែកស្មារតីនិងមរតកវប្បធម៌នៃបណ្ដុំឥស្សរជនផងដែរ។

នៅក្នុងគម្រោងថ្មីនេះមានក្លឹបកម្សាន្តឯកជនខ្នាតធំទំហំ ៥,០០០ម៉ែត្រការ៉េ ដែលមិនត្រឹមតែបង្ហាញពីរចនាបថនិងភាពវិសេសវិសាលនៃលំនៅដ្ឋានអ្នកមានទ្រព្យធនប៉ុណ្ណោះទេ ការរួមបញ្ចូលនៃការរស់នៅបែបទំនើបនៅលើពិភពលោក ក៏មានរូបភាពនៃជីវិតនៃបណ្តុំឥស្សរជនផងដែរ។

ទេសភាពពេលរាត្រី របស់ទីក្រុងភ្នំពេញ និងទេសភាពទន្លេមេគង្គ ដ៏ស្រស់ស្អាតអាចមើលឃើញទាំងអស់ក្នុងពេលតែមួយ។ អគារភ្លោះ Art Deco មាន៤១ជាន់ កម្ពស់១៤០ម៉ែត្រ បានរចនាបែបប្លែកពិសេសបង្កើតទៅសញ្ញាសម្គាល់ដ៏គួរឱ្យចាប់អារម្មណ៍ ធ្វើឱ្យអគារនេះខិតកាន់តែជិតធម្មជាតិតាមដែលអាចធ្វើទៅបាន គ្រប់ផ្ទះទាំងអស់អាចមើលឃើញទេសភាពនៃទន្លេមេគង្គ និងភាពដ៏អ៊ូអរនៃរាជធានីភ្នំពេញបាន។ មិនមែនគ្រប់ផ្ទះប្រណីតទាំងអស់ត្រូវបានគេហៅថា ឡាវីស្តារ វ័នទេ!។

ជាមួយនឹងការអភិវឌ្ឍជាបន្តបន្ទាប់នៃសេដ្ឋកិច្ចសង្គម ជីវិតនិងស្មារតីរបស់មនុស្សកាន់តែមានភាពសំបូរបែប។ ផ្ទះប្រណីតមិនត្រឹមតែសំដៅទៅលើរូបរាង "ធំ" និង «ប្រណិត» ប៉ុណ្ណោះទេ លំនៅដ្ឋានលំដាប់ខ្ពស់មានការរំពឹងទុកកាន់តែច្រើន  មិនត្រឹមតែបង្កប់អត្ថន័យនៃរបៀបរស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាបំណងចង់បាននៃផ្នែកស្មារតីផងដែរ។ ទន្ទឹមនឹងនោះ វាត្រូវតែអាចគិតគូរពីភាពរុងរឿងនៃទីក្រុង និងបរិស្ថានបៃតង ហើយរំលឹកឡើងវិញនូវធម្មជាតិពិតនៃជីវិតផងដែរ។ ធម្មជាតិពិតនៃជីវិតជារឿយៗត្រូវបានឆ្លុះបញ្ចាំងនៅក្នុងការបង្កើតបរិយាកាសរស់នៅ និងសោភ័ណភាពនៃគ្រឿងសង្ហារឹមក្នុងផ្ទះ។

ប្រភេទនៃផ្ទះ បន្ទប់គេងបី និងបន្ទប់ទទួលភ្ញៀវមួយទំហំ ២៦១-៣៣០ម៉ែត្រការ៉េ។ បរិវេណខាងមានរចនាបទ ទេសភាព និងគ្រឿងសង្ហារិមក្នុងគេហដ្ឋានទាំងអស់ត្រូវបានរចនាឡើងតាមការចង់បានរបស់អតិថិជន ដែលជាផ្ទះនៅលើអាកាសលំដាប់ខ្ពស់មានទេសភាពតាមមាត់ទន្លេ២៧០ដីក្រេ មានទាំងយ៉រខាងមុខខ្នាតធំ ដែលអាចគយគន់ទេសភាពទន្លេមេគង្គបានធ្វើអោយការរស់នៅក្នុងផ្ទះមានភាពងាយស្រួល និងផាសុកភាពបែបធម្មជាតិពិតៗ។

ផ្តើមចេញពីមុខងារនិងផា សុខភាព ភាពកក់ក្តៅ ការហ្មត់ចត់និងល្អិតល្អន់បែបនេះ ដែលទិដ្ឋភាពដ៏កក់ក្តៅនេះបានបញ្ជាក់ពីការយកចិត្តទុកដាក់របស់អ្នកសាងសង់។ ឡាវីស្តារ វ័ន បានបង្កើតផ្ទះដែលអាចឱ្យអ្នករស់នៅពេញចិត្តខ្លាំងលើសពីអ្វីដែលភ្នែកមនុស្សយើងអាចមើលឃើញបាន និងជា «ផ្ទះ» ដែលលោកអ្នកប្រាថ្នា។

ខនដូរដែលតុបតែងយ៉ាងប្រណិតទំហំ៤៨-១២៧ម៉ែត្រការ៉េ ស័ក្តិសមសម្រាប់ទាំងការស្នាក់នៅ និងការវិនិយោគ កំពុងដាក់លក់យ៉ាងក្តៅគគុក ដែលវាគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ការវិនិយោគនៅក្រៅប្រទេស និងអចលនទ្រព្យនៅពេលនេះ។ រសនិយម គឺជាព្រលឹង ហើយការតុបតែង គឺជាជំនឿឡាវីស្តារ វ័ន មិនត្រឹមតែបង្កើតកន្លែងរស់នៅដ៏ប្រណិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវការថែទាំ និងសេវាកម្មដ៏ល្អឥតខ្ចោះផងដែរ។ មិនថាវាជាផែនការលំហ ឬការរៀបចំផ្ទះនោះទេ សុទ្ធតែបានរៀបផែនការរស់នៅដែលសមស្របបំផុត ទៅតាមបំណងរបស់ក្រុមមនុស្សផ្សេងៗគ្នា។

ទាក់ទងនឹងគំនិតនៃការរចនា ប្រភេទផ្សេងៗនៃយូនីតនីមួយៗគឺបានឆ្លុះបញ្ចាំងពីការស្វែងរកជីវិតប្រកបដោយគុណភាពរបស់អ្នករស់នៅតែម្តង។ ការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃគ្រឿងសង្ហារិមដែលបានជ្រើសរើសយ៉ាងល្អិតល្អន់ ធ្វើឱ្យលំហទាំងមូលពោរពេញដោយបរិយាកាសនៃភាពថ្លៃថ្នូរនិងកិត្តិយស ដោយផ្តល់ឱ្យអ្នករស់នៅទទួលបាននូវបទពិសោធន៍ជីវិតដ៏រីករាយបំផុត។

*បន្ទប់ទទួលភ្ញៀវទូលាយ និងគ្រឿងសង្ហារឹមដែលត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ បង្កើតបានជាកន្លែងរស់នៅដ៏ថ្លៃថ្នូរ និងជាគំរូ ធ្វើឱ្យបន្ទប់ទទួលភ្ញៀវមានសោភ័ណភាព  វាមិនត្រឹមតែជានិមិត្តរូបនៃរសនិយម និងប្រណីតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាគំរូនៃភាពល្អិតល្អន់ និងគុណភាពផងដែរ។

ការជ្រើសរើស និងការផ្គូផ្គងផ្នែកនីមួយៗនៃការតុបតែងគេហដ្ឋាន និងសិល្បៈឆ្លុះបញ្ចាំងពី សោភ័ណភាពពិសេស និងភាពវិជ្ជមានចំពោះជីវិតកម្រាលឥដ្ឋមានម៉ាកយីហោលំដាប់ថ្នាក់អន្តរជាតិមានគុណភាពល្អ ប្រឆាំងនឹងការប្រេះស្រាំ និងមានភាពធន់ជាមួយនឹងភាពកខ្វក់ ភ្លឺរលោង គ្មានការបំពុលពន្លឺ មើលទៅកាន់តែមានផាសុកភាពបន្ថែមទៀតដែលធ្វើឱ្យលំហផ្ទះកាន់តែស្រស់ស្អាតគួរអោយចង់រស់នៅដែរ។

*ផ្ទះបាយ និងបន្ទប់ទទួលទានអាហារ គឺជាកន្លែងនៅក្នុងផ្ទះដែលពោរពេញដោយក្តីស្រឡាញ់ និងមានបរិយាកាសខ្លាំងបំផុត។ ការរចនាផ្ទះបាយពាក់កណ្តាលបើកចំហមើលទៅមានភាពទូលាយ ម៉ាស៊ីនបឺតផ្សែង ចង្រ្កានអគ្គិសនីភ្លោះ ចង្រ្កានអាំង និងឧបករណ៍ផ្ទះបាយជំនួយផ្សេងទៀតត្រូវបានជ្រើសរើសពីម៉ាកលំដាប់ថ្នាក់អន្តរជាតិ មានទាំងគុណភាព និងបង្ហាញពីជីវិតដ៏ប្រណិត ដែលអាចបំពេញ និងពង្រីកការយល់ដឹងរបស់លោកអ្នកសម្រាប់តម្លៃនៃជីវិតរស់នៅ។

បន្ទប់គេងការរចនាតុបតែងក្នុងគេហដ្ឋានមិនត្រឹមតែរួមបញ្ចូលបុគ្គលិកលក្ខណៈ និងចំណូលចិត្តរបស់អ្នករស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រេចបាននូវភាព សុខដុមរមនា និងផាសុកភាពនៃបរិយាកាសរួមបន្ទប់គេងឡាវីស្តារ វ័ន បានប្រើពណ៌ស្រទន់ ដើម្បីបង្កើតភាពសាមញ្ញ ប៉ុន្តែស្អាត និងមានបរិយាកាសស្ងប់ស្ងាត់ល្អបំផុត។

កម្រាលពូកដែលមានផាសុខភាព ក្រណាត់ដែលមិនប៉ះពាល់ដល់ស្បែកនិងពន្លឺភ្លើងស្រទន់ៗធ្វើឱ្យបរិយាកាសស្ងប់ស្ងាត់ និងកក់ក្តៅមួយចំណែកដែរ។ ក្នុងនាមជាកន្លែងសម្រាក បន្ទប់គេងមានសម្ភារៈនិងលាបពណ៌ដ៏ប្រណិត ក្នុងគោលបំណងផ្តល់ភាពកក់ក្តៅ និងផាសុកភាពដល់អ្នកស្នាក់នៅ។

បន្ទប់ទឹកនៅឡាវីស្តារ វ័ន មានបែងចែកជាកន្លែងស្ងួត និងសើម បង្គន់ ឡាបូលាងសម្អាតជាដើមដែលបានដំឡើង សុទ្ធតែប្រើម៉ាកល្បីៗរបស់ប្រទេសអាល្លឺម៉ង់ដែលជាប់ចំណាត់ថ្នាក់ក្នុងចំណោមអ្នកជំនាញផ្នែកអនាម័យកំពូលទាំង១០នៅលើពិភពលោក មើលទៅហាក់ដូចជាសាមញ្ញតែបែបអភិជនតែម្តង។

*យ៉រខាងមុខផ្ទះ មិនត្រឹមតែជាលំហក្នុងផ្ទះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជម្រកនៃព្រលឹងផងដែរ។ យ៉រនៃខនដូរឡាវីស្តារ វ័ន បែរមុខទៅមាត់ទន្លេ ពេលយប់អ្នកអាចទទួលទានសុរានៅយ៉រនិងសម្រាកលំហែរកាយ ព្រមទាំងគយគន់ទេសភាពពេលរាត្រីដូចក្នុងសុបិន្តនៃទីក្រុងភ្នំពេញ ហើយអាចរីករាយនឹងការរំសាយអារម្មណ៍ដ៏ពិសេសមួយនេះបាន។

ជីវិតដ៏ថ្លៃថ្នូ ផ្តើមចេញពីទីនេះ! ឡាវីស្តារ វ័នមិនត្រឹមតែបង្ហាញនូវទីកន្លែងរស់នៅដ៏ប្រណិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើតបាននូវរបៀបរស់នៅដ៏ថ្លៃថ្នូសម្រាប់អ្នក មិនថាអ្នកនៅម្នាក់ឯងក្នុងភាពស្ងៀមស្ងាត់ឬជួបជុំជាមួយក្រុមគ្រួសារនិងមិត្តភក្តិនោះទេ វានឹងក្លាយជាពេលវេលាដ៏ស្រស់បំព្រងក្នុងជីវិតរបស់អ្នក។
ឡាវីស្តារ វ័នគឺជាទ្រព្យសកម្មស្នូលនៅក្នុងទីតាំងស្នូលដូចគ្នា.

គម្រោងនេះត្រូវបានហ៊ុមព័ទ្ធដោយមធ្យោបាយធ្វើដំណើរដ៏សម្បូរបែបនិងមានភាពងាយស្រួលសម្រាប់ការធ្វើដំណើរ ជុំវិញមានបរិក្ខារដែលពេញលេញ  នៅក្នុងបណ្តុំរស់នៅកម្រិត១.៥គីឡូម៉ែត្រមានទាំងសាលារៀនល្បីៗលើពិភពលោក មន្ទីរពេទ្យកំពូលៗ ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ ផ្សារទំនើប -ល-។ ជាទីតាំងប្រមូលផ្តុំដោយរមណីយដ្ឋាន ការរស់នៅ និងរង្វង់អាជីវកម្ម ស្ថិតក្នុងចំងាយជិតបំផុត។

រាជធានីភ្នំពេញជាកន្លែងដែលដីមានតម្លៃថ្លៃ ជាពិសេសខណ្ឌ ជ្រោយចង្វារ ដែលគេស្គាល់ថាជា « Lujiazui » ដោយសារហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ត្រូវបានកែលម្អជាបណ្តើរៗ តម្លៃដីធ្លីក៏ឡើងថ្លៃ បង្កើតអោយមានឱកាសដ៏ធំ។ឡាវីស្តារ វ័ន គឺជាទ្រព្យសម្បត្តិស្នូលនៅក្នុងទីតាំងស្នូលផងដែរ មិនថាដើម្បីរស់នៅ ឬការវិនិយោគនោះទេ វាបានក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់ការវិនិយោគ។

ឡាវីស្តារ វ័ន ជាន់ផ្ទះធំជាមួយ និងទេសភាពមាត់ទន្លេ, កន្លែងរស់នៅចំកណ្តាលទីក្រុងឆ្ពោះទៅអនាគត គ្រឿងសង្ហារឹមលំដាប់ខ្ពស់ គឺមិនអាចឃ្លាតចេញឆ្ងាយពីបទពិសោធន៍ជាច្រើនឆ្នាំរបស់អ្នករចនា ឡាវីស្តារ វ័ន ដែលផ្តោតលើការបង្កើតឡើងប្រកបដោយគុណភាព ផាសុកភាព និងឧត្តមភាពដែរ។ ប្រភេទផ្ទះនីមួយៗត្រូវបានរចនា និងសាងសង់ឡើងរួមបញ្ចូលនូវគុណភាព ស្មារតីសោភ័ណភាព បទពិសោធន៍ និងមានភាពថ្លៃថ្នូរ ហើយស្របគ្នានឹងរចនាបថនៃជីវិតដែលបន្តដោយស្បៃសហសម័យក្រោយទសវត្សរ៍ទី៩០ និង៨៥ ដែលវាជាទីពេញនិយមក្នុងចំណោមអ្នកជំនួញ និងឥស្សរជនក្នុងស្រុក។

វាមានទីតាំងល្អ និងមើលឃើញទេសភាពទន្លេក្នុងរាជធានីភ្នំពេញ។ សាងសង់ឆ្ពោះទៅរកតំបន់ «ឧបទ្វីប» ជាមួយនឹងផ្ទះធំមានទេសភាពទន្លេទំហំ ២៦១-៣៣០ម៉ែត្រការ៉េ  វានឹងបំភ្លឺផ្លូវថ្មីនៃជីវិតដ៏រីករាយ និងប្រណិតភាពសម្រាប់អ្នក! កន្លែងរស់នៅដ៏ល្អគឺជាទីតាំងដ៏គ្រប់គ្រាន់សម្រាប់ការសម្រេចក្តីសុបិន្តរបស់លោកអ្នក នៅពេលដែលជីវិតរីកចម្រើន វាមិនត្រឹមតែជា «កន្លែងរស់នៅ» ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងសម្រាប់ការប្រមូលផ្តុំអារម្មណ៍ និងដំណើរជីវិតគ្រួសារផងដែរ។

ឡាវីស្តារ វ័ន មានផ្ទះគុណភាពខ្ពស់ទំហំ ២៦១-៣៣០ម៉ែត្រ អ្នករចនាបានបានយកចិត្តទុកដាក់ទៅលើស្តង់ដារដែលអ្នករស់នៅត្រូវការនិងពេញចិត្តខ្លាំងដែរ ដោយផ្ទះទាំង៤ប្រភេទមានខ្នាតធំ និងមានភាពច្នៃប្រឌិតបែបទំនើបដើម្បីបកស្រាយឡើងវិញនូវទំនាក់ទំនងរវាងនិន្នាការ ជីវិត និងសិល្បៈ បានបំពេញបញ្ជូលគ្នានូវតម្រូវលើការរស់នៅផ្សេងៗ និងបង្កើតកម្រិតជីវិតដ៏សម្បូរបែប។

ការបើកទំព័រថ្មីនៃជីវិតដ៏ថ្លៃថ្នូនេគឺត្រូវចាប់ផ្តើមពីបន្ទប់គំរូដ៏បែបថ្លៃថ្នូដែរ ដូច្នេះយើងខ្ញុំសូមអញ្ជើញលោកអ្នកមកទទួលយកបទពិសោធន៍នៃភាពទាក់ទាញគ្មានដែនកំណត់ទាំងនេះ ដោយភក្តីភាពបំផុត ប្រកបដោយគុណភាពដ៏ល្អឥតខ្ចោះពីឡាវីស្តារ វ័ន៕