(មេនឆេស្ទើ)៖ មេឃខៀវ Manchester City ដែលជាជើងឯក Premier League រដូវកាលឆ្នាំ២០២៣-២០២៤ មានកីឡាករដែលត្រូវបានកោះហៅច្រើនជាងគេ ដើម្បីលេងនៅ Euro 2024 ក្នុងប្រទេសអាល្លឺម៉ង់ តាមពីក្រោយដោយ Arsenal។

បើយោងតាមការចេញផ្សាយនៅលើគេហទំព័រ Premier League បានបញ្ជាក់ថា Man City មានកីឡាករសរុបដល់ទៅ ១៤នាក់ត្រូវបានកោះហៅចូលរួមជាមួយជម្រើសជាតិរៀងៗខ្លួន ក្នុងចំណោមក្លិបលេងនៅក្របខណ្ឌលីគកំពូលអង់គ្លេស សម្រាប់ព្រឹត្តិការណ៍ជើងឯកអឺរ៉ុប Euro 2024 លើកទី១៧ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៤ ខែមិថុនា និងបញ្ចប់ទៅវិញនាថ្ងៃទី១៤ ខែកក្កដា នៅប្រទេសអាល្លឺម៉ង់តែមួយគត់។

Euro 2024 នេះ កីឡាករប្រមាណជាង ១០០នាក់ ត្រូវបានជ្រើសរើសចេញពីក្លិបលេងនៅ Premier League បច្ចុប្បន្ន ដ្បិត Man City មាន ១៤នាក់ច្រើនជាងគេ និងលេខ២ គឺកាំភ្លើងធំ Arsenal ដោយមាន ១១នាក់ផងដែរ។

ទាំង ២៤ក្រុម (ប្រទេស) ដែលត្រូវបានជ្រើសរើសកីឡាករចេញពីក្លិបនានានៅ PL រួមមាន AFC Bournemouth ៣នាក់, Arsenal ១១នាក់, Aston ៤នាក់, Brentford ៦នាក់, Brighton ៦នាក់ដែរ, Chelsea ៧នាក់, Crystal ៥នាក់, Everton ៣នាក់, Fulham ៣នាក់, Ipswich អត់មាន, Leicester ៤នាក់, Liverpool ១០នាក់, Man City ១៤នាក់, Man Utd ៨នាក់, Newcastle ៤នាក់, Nottingham ២នាក់, Southampton ១នាក់, Tottenham ៤នាក់, West Ham ៤នាក់ និង Wolves ៣នាក់៕