(ភ្នំពេញ)៖ ក្រោយពីបានកសាងស្នាដៃយ៉ាងត្រចះត្រងចង់ក្នុងវិស័យសំណង់ជាង២០ឆ្នាំ បុរីមង្គលភ្នំពេញ ជាបុរីមួយដែរស្ថិតក្នុងចំណោមបុរីដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ លើការរចនាបថស្អាតប្រណិត ភាពរឹងមាំជាប់ធន់ និងបំផុសគំនិតក្នុងការរស់នៅបែបសហគមន៍ពណ៌បៃតង ដែលជាតម្រូវការរបស់អតិថិជននាពេលបច្ចុប្បន្ន។

ទីតាំងសំខាន់ៗ និងមានសក្កានុពលរបស់បុរីមង្គលភ្នំពេញមានដូចជាតំបន់ទួលសង្កែ វាលស្បូវ ព្រែកលាប ព្រែកឯង ទួលពង្រ និងបច្ចុប្បន្នបានអភិវឌ្ឍន៍គម្រោងដ៏ធំបែបសហគមន៍ទំនើប និងស៊ីវិល័យ គឺគម្រោងឧទ្យានមង្គល ដែលមានផ្ទៃដីលាតសន្ធឹងប្រមាណជាង ១៥០,០០០ម៉ែត្រការ៉េ។

កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ បុរីមង្គលភ្នំពេញគម្រោងឧទ្យានមង្គល បានប្រារព្ធកម្មវិធី Open House ជាមួយនឹងបរិយាកាសដ៏ស្និទស្នាល រវាងអតិថិជននិងក្រុមការងារបុរីមង្គលភ្នំពេញ ដែលក្នុងនោះអតិថិជនទាំងអស់បានទទួលកាដូដ៏ស្រស់ស្អាតពីកម្មវិធី និងការផ្តល់ជូនប្រូម៉ូសិនពិសេសរហូតដល់ ៣០,០០០ដុល្លារ និងមានការថែមជូនឈុតគ្រឿងអេឡិចត្រូនិកថែមទៀតផង។

បន្ថែមពីនេះ ចំពោះគម្រោងឧទ្យានមង្គលរបស់បុរីមង្គលភ្នំពេញ ដែលស្ថិតនៅផ្លូវជាតិលេខ១ មានម៉ូតផ្ទះជាច្រើនដូចជាផ្ទះអាជីវកម្ម វីឡាភ្លោះ វីឡាកូនកាត់ ដែលផ្តោតសំខាន់លើរចនាបថទំនើប ទាន់សម័យ ដែលសុទ្ធតែជាការប្រាថ្នាចង់បានសម្រាប់ការរស់នៅ។

ជាមួយគ្នានោះដែរ គម្រោងឧទ្យានមង្គលមានលក្ខណៈពិសេសជាច្រើនដូចជា៖
*ទី១៖ ជិះត្រឹមតែ៣នាទីប៉ុណ្ណោះពីស្ពានកោះនរា ដែលកាន់តែមានភាពងាយស្រួលបំផុតក្នុងការធ្វើដំណើរ ហើយជាពិសេសគឺជាប់ផ្លូវធំផ្លូវជាតិលេខ១តែម្តង
*ទី២៖ ជិតតំបន់ពាណិជ្ជកម្ម សម្រាប់បងៗដែលមករស់នៅទីនេះពិតជាត្រូវម៉ាច់តែម្តង ដែលអាចនិយាយបានថាស្ថិតនៅក្នុងតំបន់សក្កានុពលខ្លាំង ដែលគ្របដណ្តប់ទៅដោយអាជីវកម្មគ្រប់ប្រភេទ ជាបណ្តុំសាលារៀនអន្តរជាតិ និងមន្ទីរពេទ្យល្បីៗងាយស្រួលធ្វើដំណើរទៅកាន់កោះនរា កោះពេជ្រ ផ្សារទំនើបនានា និងកន្លែងកម្សាន្តជាច្រើនទៀត
*ទី៣៖ ជិតផ្លូវក្រវ៉ាត់ក្រុងខ្សែទី២ និងទី៣ ដែលបានសម្រួលយ៉ាងខ្លាំងដល់ការធ្វើដំណើរទៅកាន់ផ្លូវល្បឿនលឿនសម្តេចតេជោ៦០ម៉ែត្រ ទៅតកាន់ផ្លូវជាតិលេខ៣និងលេខ៤
*ទី៤៖ មុខងារប្រើប្រាស់សំខាន់ៗជាប់ជាមួយបឹងធម្មជាតិ និងក្បែរដងទន្លេមេគង្គ, សួនច្បារស្រស់ស្អាតចម្រុះពណ៌នារដូវផ្ការីក, សួនកម្សាន្តកុមារ, មានប្រព័ន្ធកាម៉េរាសុវត្ថិភាព, សន្តិសុខ២៤ម៉ោង, ផ្លូវធ្វើដំណើរធំទូលាយ និងរួមបញ្ចូលជាមួយហេដ្ធារចនាសម្ព័ន្ធស្របតាមស្តង់ដាលំនៅដ្ឋានកម្ពុជា។

នាពេលឆាប់ៗខាងមុននេះ បុរីមង្គលភ្នំពេញនឹងត្រៀមរៀបចំបើកកម្មវិធីហាត់ប្រាណដើម្បីសុខភាព ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង៥និង០០នាទីល្ងាចតទៅ ដោយកម្មវិធីនេះនឹងធ្វើឡើងនូវរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យប៉ុណ្ណោះ។

សម្រាប់ព័ត៌លម្អិត សូមទំនាក់ទំនងតាមលេខទូរស័ព្ទ៖ 095 / 015 90 90 90 ឬរយៈផេកហ្វេសប៊ុក Facebook: https://www.facebook.com/Borey-Mongkul-Phnom-Penh-221799271349788/
*ទីតាំងគម្រោងឧទ្យានមង្គល៖ https://goo.gl/maps/LQ34aNn2B1csospF8
*ទីតាំងគម្រោងទួលពង្រ៖ https://goo.gl/maps/HcF6rpZgC3qjXjP37
*លេខទូរស័ព្ទ៖ 095/098 30 40 50
Telegram Channel: https://t.me/mongkulpp