(ភ្នំពេញ)៖ ធនាគារ ស្ថាបនា សហការជាមួយ ក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ - ISI Dangkor Senchey FC កាលពីពេលថ្មីៗនេះ​បានការរៀបចំកម្មវិធី Football Clinic ចែករំលែកបច្ចេកទេសលេងបាល់ទាត់នៅវិទ្យាល័យព្រះស៊ីសុវត្ថិ និងដើម្បីចូលរួមលើកកម្ពស់យុវជន ក្នុងការបង្ហាញសមត្ថភាពក្នុងវិស័យកីឡាឱ្យកាន់តែធំទូលាយក្នុងប្រទេសកម្ពុជា។

នៅក្នុងកម្មវិធីនេះ ក្រុមទាំងពីរក៏បានបរិច្ចាគសម្ភារៈកីឡា និងសិក្សា រួមមាន អាវកីឡា បាល់ សៀវភៅ និងប៊ិចជូនប្អូនៗសិស្សានុសិស្ស។ កម្មវិធីប្រកួតនេះមានការចូលរួមពីគ្រូបង្វឹក និងកីឡាករក្នុងបង្ហាត់បង្រៀនពីមូលដ្ឋានគ្រឹះនៃការលេងបាល់ទាត់ និងចូលរួមក្នុងសកម្មភាពសប្បាយៗជាច្រើនជាប្អូនៗសិស្សានុសិស្ស៕