(ភ្នំពេញ)៖ ព្រឹត្តិការណ៍ថ្ងៃបើកទូលាយនៃ China Huaneng (កម្ពុជា) ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ ដែលបានរៀបចំដោយក្រុមហ៊ុន China Huaneng ដែលជាក្រុមហ៊ុនដែលសាងសង់វារីអគ្គិសនីសេសាន២ ដែលបានធ្វើឡើងកាលពីពេលថ្មីនេះ ក្រោមប្រធានបទ «ថាមពលឡានឆាង-មេគង្គ និងជីវិតភ្លឺស្វាងជាមួយអគ្គិសនី» បានបញ្ចប់ដោយជ័យប្រកបដោយផ្លែផ្កា។

នៅក្នុងព្រឹត្តិការណ៍នេះក៏មានការការចូលរួមពីតំណាងរាជបណ្ឌិត្យសភាកម្ពុជា សិស្សានុសិស្សមកពីបឋមសិក្សាស្រែគរ សរុបចំនួនជាង ៥០នាក់ ដែលបានដឹកនាំដោយយុវជនខ្មែរដ៏ល្បីល្បាញពីររូបគឺលោក សុភ័ក្ត្រ និង សៀនាង ដើម្បីដឹកនាំនិស្សិតទៅទស្សនាអគាររោងចក្រថាមពល និងផ្នែកខាងក្នុងនៃទំនប់ ដើម្បីសិក្សាពីគោលការណ៍នៃការបង្កើតវារីអគ្គីសនីនៅប្រទេសកម្ពុជា។

លើកឡើងនាឱកាសនោះលោក សុភ័ក្ត្រ បានឱ្យដឹងថា ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ ពិតជាអស្ចារ្យណាស់ និងបានអរគុណដល់ស្ថានីយ៍ថាមពលដែលបាននាំមកនូវថាមពលស្អាតដល់ប្រជាជនកម្ពុជា និងលើកកម្ពស់គុណភាពជីវិតរបស់មនុស្សគ្រប់គ្នាប្រកបដោយប្រសិទ្ធភាព។

និស្សិតដែលបានមកចូលរួមដូចគ្នា បាននិយាយថា ពួកគេមានកិត្តិយសដែលបានមកទស្សនាគម្រោងថាមពលស្អាតដ៏ធំបំផុតរបស់កម្ពុជា និងកោតសរសើរចំពោះទំនប់វារីអគ្គិសនីដែលវែងជាងគេនៅអាស៊ី ហើយពួកគេថ្លែងអំណរគុណចំពោះអាហារូបករណ៍ Huaneng ដែលបានជួយសម្រេចនូវក្តីសុបិនសិក្សារបស់ពួកគេ។

ជាក់ស្ដែងស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ នៅប្រទេសកម្ពុជា គឺជាគម្រោង BOT (សាងសង់-ប្រតិបត្តិការ-ផ្ទេរសិទ្ធ) ដែលគ្រប់គ្រងដោយក្រុមហ៊ុន Huaneng Lancang Hydropower Co., Ltd. ដោយមានការចូលរួមពីក្រុមហ៊ុន Royal Group of Cambodia និង Vietnam Electric Power Company។ គម្រោងវារីអគ្គិសនីធំជាងគេនៅប្រទេសកម្ពុជា ស្ថានីយថាមពលអគ្គិសនីនេះមានអនុភាពសរុប ៤០០.០០០គីឡូវ៉ាត់ដែលស្មើនឹង ២០% នៃអនុភាពសរុបរបស់ប្រទេសកម្ពុជា។ ទំនប់នេះមានប្រវែង ៦.៥០០ម៉ែត្រ និងត្រូវបានគេស្គាល់ថាជា ទំនប់ដែលវែងជាងគេនៃទំនប់វារីអគ្គិសនីនៅអាស៊ី ។

គិតត្រឹមថ្ងៃទី៣១ ខែឧសភានេះ ស្ថានីយ៍ថាមពលអគ្គិសនីបានផ្គត់ផ្គង់ថាមពលអគ្គិសនីបៃតងស្អាតសរុបជាង 10.7ពាន់លានគីឡូវ៉ាត់ម៉ោងដល់បណ្តាញអគ្គិសនីកម្ពុជា ដែលបានកាត់បន្ថយការខ្វះខាតថាមពល ការពឹងផ្អែកលើការនាំចូលរបស់ប្រទេសកម្ពុជាយ៉ាងច្រើន ព្រមទាំងបានលើកកម្ពស់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាផងដែរ។ ការផ្លាស់ទីលំនៅ និងការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋនៅស្ថានីយ៍វារីអគ្គិសនី គឺជាគម្រោងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ព្រមទាំងមានប្រជាជនច្រើនជាងគេផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍បើកទូលាយនេះគឺជាឆ្នាំទី៦ ជាប់ៗគ្នាដែល China Huaneng បានប្រារព្ធទិវាបើកចំហជាសាធារណៈនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១៩មកម្លេះ៕