(ឡុងដ៍)៖ ក្លិប Wolverhamton Wanderer បានយល់ព្រមលើកិច្ចព្រមព្រៀងរយៈពេល ៥ឆ្នាំ ជាមួយក្លិប Braga ក្នុងការនាំយកខ្សែបម្រើស្លាប សញ្ជាតិព័រទុយហ្គាល់ U-21 កីឡាករ Rodrigo Gomes។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។

កីឡាករវ័យ ២០ឆ្នាំរូបនេះ នឹងធ្វើការពិនិត្យសុខភាពនៅចុងសប្តាហ៍នេះ មុនពេលចុះកិច្ចសន្យារយៈពេលវែង រហូតដល់ឆ្នាំ២០២៩ ជាមួយនឹងតម្លៃខ្លួន ១៥លានអឺរ៉ូ (១២.៧លានផោន)។

Gomes បានចំណាយពេលវេលាកាលពីរដូវកាលមុន លេងខ្ចីជើងនៅក្លិប Estoril ដោយរកបាន ៧គ្រាប់ ក្នុងការបង្ហាញខ្លួន ៣០លើកក្នុងលីគ។

គួរជម្រាបថា ក្លិប Atletico Madrid ក៏មានព័ត៌មានពាក់ព័ន្ធនឹងការចង់នាំយក Gomes ផងដែរ ប៉ុន្តែក្លិប Wolves បានធ្វើការលឿនជាង ដើម្បីចុះកិច្ចសន្យា មុនពេលរដូវកាលខាងមុខមកដល់៕