(ប៉ារីស)៖ អតីតអ្នកចាត់ការក្លិប Reims លោក Will Still បានចូលរួមជាមួយក្លិប RC Lens ក្នុងនាមជាគ្រូបង្គោលថ្មីរបស់ពួកគេ។ នេះបើតាមការបញ្ជាក់ពីក្លិបលេងនៅ Ligue 1 ហើយត្រូវបានចុះផ្សាយសារព័ត៌មាន CNA នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។

អ្នកចាត់ការវ័យ ៣១ឆ្នាំ សញ្ជាតិអង់គ្លេស ដើមកំណើតបែលហ្សិករូបនេះ បានចូលរួមជាមួយក្លិបលើកិច្ចសន្យា ៣ឆ្នាំ។ Lens បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន។

​លោក Still ត្រូវបានតែងតាំងជាអ្នកចាត់ការក្លិប Reims នៅពេលលោកវ័យ ៣០ឆ្នាំ បានក្លាយជាអ្នកចាត់ការវ័យក្មេងជាងគេ ក្នុងលីគបាល់ទាត់កំពូលទាំង៥ នៅទ្វីបអឺរ៉ុប។

ក្លិប Reims ស្ថិតក្រោមការដឹកនាំរបស់លោក ដោយលេង ១៩ប្រកួតមិនស្គាល់ពាក្យចាញ់ឡើយ មុនពេលលោកបានចាកចេញពីក្លិបកាលពីខែឧសភា៕