(វ៉ាស្សាវារ)៖ ខ្សែប្រយុទ្ធរបស់ប៉ូឡូញ Robert Lewandowski នឹងខកខានជំនួបបើកឆាក Euro 2024 របស់ពួកគេទល់នឹងហូឡង់ នៅថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ដោយសាររបួសរហែកសរសៃពួរ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។

ខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ របស់ក្លិប FC Barcelona រូបនេះ បានទទួលរងរបួស ក្នុងការប្រកួតមិត្តភាពរបស់ប៉ូឡូញឈ្នះ ២-១ លើតួកគីកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។

ក្រុមជម្រើសជាតិប៉ូឡូញបានអះអាងថា នឹងធ្វើគ្រប់យ៉ាងដើម្បីអាចឲ្យ Lewandowski ចូលប្រកួតក្នុងជំនួបលើកទី២ នៃយុទ្ធនាការរបស់ពួកគេ ទល់នឹងអូទ្រីសនៅប្រទេសអាល្លឺម៉ង់។

សូមជម្រាបថា ក្នុង Euro 2024 ប៉ូឡូញ នឹងចាប់ផ្ដើមយុទ្ធនាការរបស់ពួកគេ ទល់នឹងហូឡង់ ក្នុងពូល D បន្ទាប់មកប៉ះអូទ្រីស នៅថ្ងៃទី២១ ខែមិថុនា និងប៉ះក្រុមបារាំងនៅថ្ងៃទី២៥ ខែមិថុនា៕