(ភ្នំពេញ)៖ ពិតជាអស្ចារ្យ អូអ៉ិឈិ នាំយកនូវបទពិសោធន៍ថ្មីស្រឡាង មិនធ្លាប់មានពីមុនមក ជាមួយព្រឹត្តិការណ៍ប្រគុំតន្ត្រី Oishi Splash Fest 2024 ខ្នាតធំបែបយុវវ័យ ដំបូងគេ ក្នុងសួនទឹកកម្សាន្តដ៏ធំប្រចាំប្រទេសកម្ពុជា សម្រាប់អតិថិជន ដែលតែងតែគាំទ្រផលិតផល តែបៃតងដ៏ល្បី និងជាម៉ាកសញ្ញាមានគុណភាពខ្ពស់ និងល្អសម្រាប់សុខភាព។

រំភើបរីករាយតាំងពីថ្ងៃរហូតដល់យប់ ជាមួយកម្មវិធីកំសាន្តជាច្រើនបែប រាំលេង ស្រែកហ៊ោ តាមចង្វាក់តន្ត្រីសប្បាយៗ នៅក្នុង Wave Palace ជាមួយកំពូល តារាចម្រៀងល្បីៗ និង DJ ដ៏ស្រស់សោភាលំដាប់ប្រទេស! លើសពីភាពសប្បាយ អ្វីដែលអស្ចារ្យ កាន់តែរំភើប កាន់តែពិសេស លោកអ្នកអាចចូលរួមលេង បេសកម្មស្វែងរកដបអាថ៌ កំបាំងរបស់តែបៃតងអូអ៉ិឈិ ដែលអាចឈ្នះរង្វាន់ដ៏ច្រើន សន្ធឹកសន្ធាប់ពីដបអូអ៊ិឈិ។

ពិតជាមិនខកបំណង រឹតតែសប្បាយ សម្រាប់អតិថិជន អូអ៉ិឈិ ទូទាំងប្រទេស អាចចូលរួមបាន ដោយគ្រាន់ តែធ្វើការប្តូរ គម្របដប ឬក្រវិលកំប៉ុង Thank You របស់តែបៃតងអូអ៊ិឈិ ចំនួន១២ នៅសួនទឹកហ្គាដិនស៊ីធីផ្ទាល់ លោកអ្នកនឹងទទួលសំបុត្រ ចូលរួមព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ Oishi Splash Fest 2024 ភ្លាមៗ ។

លោកអ្នកអាចធ្វើការប្តូរសំបុត្រ តាមលក្ខខណ្ឌដូចខាងក្រោម៖

លក្ខខណ្ឌទី១៖ ប្តូរគម្រប ឬក្រវិលកំប៉ុងតែបៃតងអូអ៉ិឈិ ចាប់ពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ ដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ទទួលបានសំបុត្រចូលលេងនៅក្នុងសួនទឹក Garden City Water Park ចាប់ពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ ដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ។
លក្ខខណ្ឌទី២៖ ប្តូររគម្រប ឬក្រវិលកំប៉ុងតែបៃតងអូអ៊ិឈិ ចាប់ពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ ទទួលបានសំបុត្រចូលរួមនៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ Oishi Splash Fest 2024 នៅក្នុងសួនទឹក Garden City Water Park ដែលប្រព្រឹត្តិទៅនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។

អូអ៉ិឈិជាផលិតផលតែបៃតង ដែលមានគុណភាពខ្ពស់ មានការទទួលស្គាល់ គុណភាពពីស្ថាប័នជាតិ និងអន្តរជាតិ ជាមួយនឹងរូបមន្តពិសេស ដែលធ្វើឱ្យគ្រប់ដបរបស់តែបៃតងអូអ៉ិឈិមានក្លិនក្រអូបប្រហើរ រសជាតិឈ្ងុយឆ្ងាញ់ ពិសេសផ្តល់នូវអាហារូបត្ថម្ភល្អ សម្រាប់សុខភាព ដែលបច្ចុប្បន្នកំពុង ទទួលបានការគាំទ្រយ៉ាងខ្លាំង ក្នុងប្រទេសកម្ពុជាជាង២០ឆ្នាំ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខទូរស័ព្ទ៖ ០១៥ ៥០០ ០៧៧ ឬគេហទំព័រផ្លូវការ Oishi Drink Station៕
ស្រស់ស្រាយបំផុតសុខភាពល្អ ត្រូវតែអូអ៊ិឈិ!