(ភ្នំពេញ)៖ ក្រុមហ៊ុន HGB Group ជាក្រុមហ៊ុនដែលមានការយកចិត្តទុកដាក់ខ្លាំងបំផុត លើវិស័យយានយន្ត បាននាំយកប្រភេទម៉ូតូប្រណិតដែលមាន កំលាំងខ្លាំងមកលក់ក្នុងទីផ្សារកម្ពុជាហើយ ត្រូវបានទទួលសិទ្ធជាតំណាងចែកចាយផ្តាច់មុខសម្រាប់ BMW Motorrad។

ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំ សម្រាប់បំពេញតម្រូវការរបស់អតិថិជន ក្រុមហ៊ុន HGB Group មានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសថាអគារតាំងបង្ហាញ BMW Motorrad នឹងត្រូវបើកសម្ពោធជាផ្លូវការដំបូងគេនៅក្នុងរាជធានីភ្នំពេញ។

ចំពោះផែនការសម្រាប់បណ្តាញចែកចាយ នៅតាមខេត្តសំខាន់ៗក៏កំពុងដំណើរការផងដែរ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជននៅតាមបណ្តាខេត្ត។

លោក Shivapada Ray ជានាយកក្រុមហ៊ុន BMW Motorrad នៅអាស៊ីអាគ្នេយ៍ និងជាអ្នកនាំចូលប្រចាំអាស៊ីប៉ាស៊ីហ្វិក បានសម្តែងនូវក្តីរីករាយចំពោះភាពជាដៃគូនេះថា «ខ្ញុំពិតជារីករាយណាស់ដែលបានចាត់តាំងក្រុមហ៊ុន HGB Group ជាតំណាងចែកចាយផ្ដាច់មុខនៅប្រទេសកម្ពុជា ដែលជាដៃគូដ៏ល្អសម្រាប់ BMW Motorrad លោកមានទំនុកចិត្តថាការសហការនេះនឹងផ្តល់ជូននូវបទពិសោធន៍ ដែលមិនអាចប្រៀបផ្ទឹមបានទៅដល់អតិថិជន ដែលចូលចិត្តម៉ូតូធំនៅក្នុងប្រទេសកម្ពុជា។ ប្រជាជនខ្មែរយើងឥឡូវនេះនឹងអាចរីករាយជាមួយម៉ូតូដ៏ច្រើនប្រភេទ រួមមានប្រភេទម៉ូតូ Sport ម៉ូតូTouring ម៉ូតូHeritage និងម៉ូតូAdventure»

លោក Yoo Jin នាយកក្រុមហ៊ុន BMW Motorrad ប្រចាំប្រទេសកម្ពុជា បានចែករំលែកទស្សនៈវិស័យរបស់គាត់ ចំពោះវត្តមានម៉ាកយីហោនេះនៅក្នុងប្រទេសថា «យើងមានសេចក្តីរំភើបរីករាយ ក្នុងការនាំយកនូវចំណង់ចំណូលចិត្ត សម្រាប់ការបើកបរ និងភាពច្នៃប្រឌិតរបស់ BMW Motorrad មកកាន់ប្រទេសកម្ពុជា។ សម្រាប់អគារតាំងបង្ហាញនៅក្នុងទីក្រុងភ្នំពេញ របស់យើងនឹងកំណត់ស្តង់ដារថ្មីមួយ នៃម៉ូតូ ប្រណិតភាព ហើយយើងក៏នឹងពង្រីកវិសាលភាពរបស់យើង ទៅកាន់អ្នកដែលស្រលាញ់ម៉ូតូធំទៅគ្រប់ខេត្តសំខាន់ៗនៅទូទាំងប្រទេសកម្ពុជា។

អគារតាំងបង្ហាញរបស់ BMW Motorrad នឹងដាក់តាំងបង្ហាញម៉ូដែលចុងក្រោយបង្អស់ រួមមាន R 1300 GS រចនារូបរាងថ្មី ដែលត្រូវបានផលិតឡើងសម្រាប់ការផ្សងព្រេង។ M 1000 RR និង S 1000 RR ជាប្រភេទម៉ូតូបែបស្ព័រ ,The classic R nineT រចនាស្ទាយបែប Heritage និង R 1250 RT ការរចនាស្ទាយបែបដំណើរទេសចរ។

ការចាប់ផ្តើមបើកកក់ទុកមុន សម្រាប់ម៉ូដែលទាំងនេះ នឹងធ្វើឡើងនៅក្នុងខែឧសភា និងចំពោះការដាក់តាំងបង្ហាញ នៅក្នុងអគារនិងធ្វើឡើង ក្នុងខែមិថុនាខាងមុខនេះ។
សំរាប់អ្នកដែលស្រលាញ់ចូលចិត្ត និងអតិថិជនដែលមានចំណាប់អារម្មណ៏លើវិស័យម៉ូតូធំ ត្រូវបានអញ្ជើញមកទស្សនានៅអគារតាំងបង្ហាញ ដើម្បីទទួលយកបទពិសោធន៍ និងស្វែងយល់បន្ថែមអំពីម៉ូតូ ពីអ្នកជំនាញរបស់ BMW Motorrad មុនគេ ។

ដោយបន្តការប្តេជ្ញាចិត្តដ៏អង់អាចនេះ ក្រុមហ៊ុន HGB Group ធានាថាអតិថិជន BMW Motorrad ទាំងអស់នឹងទទួលបានសេវាកម្មថែទាំយ៉ាងដិតដល់។ មិនតែប៉ុណ្ណោះ អ្នកបច្ចេកទេសត្រូវបានបណ្តុះបណ្តាល នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលជាសកលរបស់ BMW Motorrad ដើម្បីធានាបានថា ពួកគេមានជំនាញយ៉ាងច្បាស់លាស់ចំពោះបច្ចេកវិជ្ជាចុងក្រោយ និងសេវាកម្ម។ បានបំពាក់ដោយឧបករណ៍វិនិច្ឆ័យកម្រិតខ្ពស់ ធ្វើឲ្យមជ្ឈមណ្ឌលសេវាកម្មនេះរចនាឡើងដើម្បីផ្តល់នូវការយកចិត្តទុកដាក់ខ្ពស់បំផុត និងការថែទាំសម្រាប់ម៉ូតូ BMW។

ម្ចាស់ម៉ូតូ BMW Motorrad នៅកម្ពុជាឥឡូវនេះនឹងទទួលបាននូវសន្តិភាពផ្លូវចិត្ត ដោយដឹងថាម៉ូតូរបស់ពួកគេទទួលបានការថែទាំ និងការយកចិត្តទុកដាក់ខ្ពស់ដែលពួកគេសមនឹងទទួលបាន។

សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូនរបស់ក្រុមហ៊ុន HGB Group និង BMW Motorrad នៅកម្ពុជា សូមអញ្ជើញមកទស្សនាអគារតាំងបង្ហាញ ឬធ្វើការណាត់សម្រាប់សេវាកម្មថែទាំជួសជុល តាមទូរស័ព្ទលេខ 078 909 090 ឬ [email protected]