(បរទេស)៖ កាលពីឆ្នាំមុន ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD បានប្រកាសឲ្យដឹងពីគម្រោងបង្កើតរោងចក្រដំបូងបំផុតរបស់ខ្លួននៅក្នុងតំបន់អ៊ឺរ៉ុប ពោលគឺនៅក្នុងប្រទេសហុងគ្រី ហើយមកទល់ពេលនេះ វាមិនទាន់ដំណើរការនោះទេ ស្រាប់តែធ្លាយព័ត៌មានមកថា ក្រុមហ៊ុនមួយនេះ ត្រៀមបង្កើតរោងចក្រទីពីរនៅក្នុងប្រទេសតួកគី ដែលជាតំបន់អ៊ឺរ៉ុបដូចគ្នា។

យោងតាមការចេញផ្សាររបស់សារព័ត៌មាន France 24 បានឲ្យដឹងថា ក្រុមហ៊ុន BYD កំពុងស្វែងរកទីតាំងសម្រាប់រោងចក្រផលិតរថយន្តដឹកអ្នកដំណើរទីពីររបស់ខ្លួននៅអឺរ៉ុប។ លោក Stella Li អនុប្រធានផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុននៅអឺរ៉ុប និងអាមេរិក បានប្រាប់ AFP ថា ខ្លួននឹងវិនិយោគលើរោងចក្រផលិតរថយន្តបន្ទាប់ជាបន្តបន្ទាប់ ទៅតាមពេលវេលាដែលបានត្រៀមខ្លួនរួចរាល់។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយបានអះអាងថា BYD កំពុងស្ថិតក្នុងការពិភាក្សាកម្រិតខ្ពស់ដើម្បីបង្កើតរោងចក្រក្នុងប្រទេសតួកគី។

ដោយដាក់ទុនលើការជំរុញរបស់សហភាពអឺរ៉ុបសម្រាប់រថយន្តដែលមិនបញ្ចេញឧស្ម័ន ក្រុមហ៊ុនផលិតរថយន្តរបស់ចិនបានចាប់ផ្តើមបង្កើនល្បឿននៃការដាក់លក់រថយន្ត EV នៅក្នុងតំបន់ឥឡូវនេះ ដោយសារសហភាពអឺរ៉ុបបានគំរាមកំហែងពួកគេជាមួយនឹងការដំឡើងពន្ធលើការនាំចូល។

លោក Li បានប្រាប់ AFP ថា BYD នឹងចាប់ផ្តើមផលិតរថយន្តនៅរោងចក្រហុងគ្រីនាចុងឆ្នាំ ២០២៥។ ក្រុមហ៊ុនមិនទាន់បង្ហាញថាតើម៉ូដែលណាដែលខ្លួនគ្រោងនឹងធ្វើមូលដ្ឋានីយកម្មនៅអឺរ៉ុបនាពេលបច្ចុប្បន្ននេះ។ ក្រុមហ៊ុនបានលើលយករថយន្ត EV ចំនួនប្រាំមួយគឺ Dolphin, Atto 3, Han , Seal, Seal U និង Tang ព្រមទាំង Seal U DM-i ជាលើកដំបូងនៅក្នុងតំបន់៕