(ភ្នំពេញ)៖ «ទៅរួចអត់?» អ្នកគាំទ្រតារាចម្រៀងកញ្ញា តន់ ចន្ទសីម៉ា បបួលមករាំ Hip Hop ឱ្យកក្រើកឆាកម្តង បន្ទាប់ពីសេដអស់ជាច្រើនបទ? «ទៅរួចអត់?» គឺជាបទចម្រៀងថ្មីមួយទៀតរបស់តារាចម្រៀង តន់ ចន្ទសីម៉ា នៅក្នុងអាល់ប៊ុមចម្រៀង Black-Red របស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ដែលទើបតែចេញក្តៅៗហុយៗ តែទទួលបានការគាំទ្រខ្លាំង មិនចាញ់បទចម្រៀងមុនៗឡើយ ជាពិសេសក្នុងបទចម្រៀងនេះ តន់ ចន្ទសីម៉ា បានផ្លាស់ប្តូររសជាតិថ្មីមកបែប Hip Hop ឱ្យរង្គើឆាកតែម្តង។ អ្វីដែលពិសេសនោះ អ្នកគាំទ្របានធ្វើត្រាប់តាមកាន់ច្រើនឡើងៗលើបណ្ដាញសង្គម TikTok។

តារាចម្រៀង តន់ ចន្ទសីម៉ា អាចច្រៀងបានគ្រប់ទម្រង់ ចង់បានសេដ ចង់បានរ៉េប ចង់បាន Hip Hop ឬចង់បានបែបណាក៏កញ្ញា តន់ ចន្ទសីម៉ា ផ្តល់ជូនហ្វេនហ្វេនបានទាំងអស់។ មិនតែប៉ុណ្ណោះក្នុងបទចម្រៀង «ទៅរួចអត់?» កញ្ញា តន់ ចន្ទសីម៉ា ថែមទាំងបានបបួលហ្វេនហ្វេនមករាំឱ្យរង្គើឆាកតែម្តង។ ជាក់ស្តែងតាមរយៈវិដេអូដែលទស្សនិកជនបានឃើញស្រាប់ គឺសំឡេងស្រែកហ៊ោកញ្រ្ជៀវរបស់អ្នកគាំទ្រ បានផ្តល់ជាកម្លាំងចិត្តយ៉ាងធំធេង ចំពោះតារាចម្រៀងរូបនេះ។

តារាចម្រៀងកញ្ញា តន់ ចន្ទសីម៉ា បាននិយាយទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា សូមពុកម៉ែបងប្អូន រីករាយទស្សនា សណ្ដាប់កម្សាន្តនូវចម្រៀងមួយបទទៀត ពី Album Black-Red បទ «ទៅរួចអត់?» ដោយក្ដីរីករាយ។
មិនទាន់អស់ទេ កញ្ញា តន់ ចន្ទសីម៉ា នៅមានបទចម្រៀងថ្មីៗជាច្រើនទៀត ដើម្បីជូនជាកាដូសម្រាប់អ្នកគាំទ្រនៅក្នុងអាល់ប៊ុមចម្រៀង Black-Red។ 

ដូច្នេះកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា៖