(បរទេស)៖ លោក Elon Musk បានដកពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យា AI យក្សគឺ OpenAI និងសហស្ថាបនិកក្រុមហ៊ុនពីរនាក់គឺ Sam Altman និង Greg Brockman នៅក្នុងតុលាការរដ្ឋកាលីហ្វ័រញ៉ា។ ការសម្រេចចិត្តរបស់លោក Musk ក្នុងការដាក់ពាក្យប្តឹងនេះ ត្រូវបានកើតឡើងតែមួយថ្ងៃបន្ទាប់ពីលោកបានរិះគន់ជាសាធារណៈអំពី OpenAI និងភាពជាដៃគូថ្មីរបស់ខ្លួនជាមួយ Apple។

កាលពីខែកុម្ភៈ លោក Musk បានដាក់ពាក្យបណ្តឹងប្រឆាំងនឹង ក្រុមង៊ុន OpenAI, លោក Altman និងលោក Brockman ទៅលើករណីបទបំពានកិច្ចសន្យា និងកាតព្វកិច្ច។ សវនាការមួយត្រូវបានគេគ្រោងធ្វើនៅថ្ងៃពុធក្នុងទីក្រុង San Francisco ដែលចៅក្រមនឹងពិចារណាថាតើសំណុំរឿងនេះគួរត្រូវបានលើកលែងតាមសំណើរបស់ចុងចោទឬអត់។

អ្នកជំនាញបានប្រាប់ស្ថានីយទូរទស្សន៍ CNBC កាលពីខែមីនាថា ករណីនេះត្រូវបានធ្វើឡើងលើមូលដ្ឋានច្បាប់ដែលអាចចោទសួរបាន ពីព្រោះកិច្ចសន្យាជាបេះដូងនៃបណ្តឹងមិនមែនជាកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរផ្លូវការដែលត្រូវបានចុះហត្ថលេខាដោយភាគីពាក់ព័ន្ធទាំងអស់។

ផ្ទុយទៅវិញ Musk បានចោទប្រកាន់ថា OpenAI ដើមដំបូងបានបង្កើតឡើងដើម្បីអភិវឌ្ឍបញ្ញាទូទៅសិប្បនិម្មិត ឬ AGI "សម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិ" ប៉ុន្តែថាគម្រោងនេះត្រូវបានផ្លាស់ប្តូរទៅជាអង្គភាពរកប្រាក់ចំណេញដែលគ្រប់គ្រងភាគច្រើនដោយម្ចាស់ភាគហ៊ុនសំខាន់ ដូចជា Microsoft ជាដើម។

Musk បានប្រើប្រាស់ពាក្យបណ្តឹង ដែលមានរហូតដល់ ៣៥ទំព័រជ៊ (បូករួមទាំងវត្ថុតាងដែលភ្ជាប់មកជាមួយ) ដើម្បីរំលឹកពិភពលោកអំពីមុខតំណែងរបស់គាត់ក្នុងការបង្កើតក្រុមហ៊ុន OpenAI រហូតបានក្លាយជាក្រុមហ៊ុនដ៏ពេញនិយមបំផុតមួយនៅលើពិភពលោក។

លោក Kevin O'Brien ដៃគូនៅក្រុមហ៊ុន Ford O'Brien Landy LLP និងជាអតីតជំនួយការមេធាវីសហរដ្ឋអាមេរិកបានប្រាប់ CNBC នៅពេលនោះថា "វាពិតជាការផ្សាយពាណិជ្ជកម្មដ៏ល្អមួយសម្រាប់ផលប្រយោជន៍របស់ Elon Musk"«ខ្ញុំមិនច្បាស់អំពីផ្នែកច្បាប់ទេ»។ កាលពីឆ្នាំមុន Musk បានបង្ហាញការចាប់ផ្តើមអាជីវកម្ម AI ផ្ទាល់ខ្លួនរបស់គាត់ និងដៃគូប្រកួតប្រជែង OpenAI គឺ xAI ដែលកាលពីខែមុនបានប្រកាសអំពីជុំនៃការផ្តល់មូលនិធិ Series B ចំនួន ៦ពាន់លានដុល្លារ។ វិនិយោគិនរួមមាន Andreessen Horowitz, Sequoia Capital និង Fidelity Management & Research Company៕

 

https://www.cnbc.com/2024/06/11/elon-musk-drops-suit-against-openai-and-sam-altman.html