(ភ្នំពេញ)៖ ក្នុងវ័យ២៥ឆ្នាំ កញ្ញា រ៉ា នូវិគជ់ម៉ា ជាយុវតីកម្ពុជា១រូប ដែលបានបញ្ចប់ការសិក្សាកម្រិត​ខ្ពស់​ (Distinction) ចំនួន២ នៅប្រទេសអូស្ត្រាលី រួមមាន៖ Master of Management with Distinction និង Graduate Certificate in Business with Distinction ក្រោយខិតខំសិក្សារៀនសូត្រអស់ពេល៣ឆ្នាំ (២០២២-២០២៤)។ កញ្ញា រ៉ា នូវិគជ់ម៉ា ជាកូនស្រីលោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

កញ្ញា រ៉ា នូវិគជ់ម៉ា បានឱ្យដឹងថា សម្រាប់​ការសិក្សា​នៅ​ប្រទេសអូស្ត្រាលី គឺមាន​ការ​ប្រកួត​ប្រជែង​ណាស់ ដោយ​សារ​តែ​កញ្ញាចង់​បញ្ចប់​ការ​សិក្សា​កម្រិត​ខ្ពស់​ (Distinction)។ ម្យ៉ាង​វិញ​ទៀត​ កញ្ញាក៏ត្រូវធ្វើការ​ក្នុងពេល​តែមួយ​ដូច្នេះ​ ទើបតម្រូវឱ្យ​កញ្ញា​បែង​ចែ​កពេលវេល​ឱ្យ​បាន​ច្បាស់​លាស់។ ការសិក្សាមុខ​ជំនាញ​២ក្នុងពេល​តែ​មួយ​កាន់​តែ​ផ្តល់ការ​លំបាក​ ប៉ុន្តែ​ការ​តាំង​ចិត្ត​ និង​ការខិតខំ​ ទើប​ធ្វើ​ឱ្យ​កញ្ញាទទួល​បាន​លទ្ធផល​ល្អ​។

កញ្ញា រ៉ា នូវិគជ់ម៉ា បានបន្តថា «ពេល​បញ្ចប់​ការសិក្សា​ភ្លាម​ នាង​ខ្ញុំ​ត្រូវ​សម្រេច​ចិត្ត​ថា​ត្រឡប់ទៅ​វិញ​ ឬបន្តការងា​រ​ ដើម្បី​បង្កើន​ចំណេះ​ដឹង​ និង​បទ​ពិសោធន៍​។ ដោយ​មានការលើក​ទឹក​ចិត្ត​ពី​ក្រុម​គ្រួសារ​ នាង​ខ្ញុំ​បាន​ដាក់​ពាក្យ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ធំ​មួយ​ ហើយ​ក៏បាន​ទទួលការងារដោយ​ជោគជ័យ​»

កញ្ញាថា ការបន្តធ្វើការនៅប្រទេសអូស្ត្រាលីសិននេះ ហេតុ​ផល​តែ​មួយគត់ គឺ​ការ​អភិវឌ្ឍ​​សមត្ថភាព​ និង​ជំនាញ​ ដើម្បី​អាច​យក​ទៅ​ប្រើ​ប្រាស់​បាន​ក្នុង​កា​រ​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ​។

យុវតីកម្ពុជារូបនេះ ក៏បានថ្លែងអំណរគុណ​ដល់អ្នកមានគុណ​របស់ខ្លួន​ដែល​បាន​ទំនុកបម្រុង​ គាំទ្រ​ និង​លើកទឹកចិត្តមក​រហូត​មក ដោយកញ្ញាចាត់ទុកភាពជោគជ័យ​ទាំងអស់​អស់​នេះ​ គឺ​បាន​មក​ពី​ការ​លះបង់​របស់​អ្នកមានគុណទាំងពីរ៕