(ប៊ែកឡាំង)៖ នៅសល់ត្រឹមតែ ២ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប European Championship 2024 ដែលមានអាល្លឺម៉ង់ធ្វើម្ចាស់ផ្ទះនោះ នឹងផ្តើមចាប់ផ្តើមប្រកួតផ្លូវការហើយទាំង ២៤ក្រុម ចែកចេញជា ៦ពូល។

ជាមួយគ្នានោះផងដែរ Fresh News Plus សូមលើកយកប្រាក់ខែរបស់គ្រូបង្វឹកនីមួយៗមកបង្ហាញជូនមានដូចខាងក្រោម ដែលបានដកស្រង់ចេញផ្សាយពីគេហទំព័រ Finance Football ដ្បិតគ្រូបង្វឹកនៃក្រុមជម្រើសជាតិតោកំណាចអង់គ្លេស ទទូលបានប្រាក់ពលកម្មខ្ពស់ជាងគេ តាមពីក្រោយដោយគ្រូបង្វឹកអាល្លឺម៉ង់។

១៖ Gareth Southgate (អង់គ្លេស) ទទួលបាន ៥.៨លានអឺរ៉ូ ក្នុង ១ឆ្នាំ
២៖ Julian Nagelsmann (អាល្លឺម៉ង់) ទទួលបាន ៤.៨លានអឺរ៉ូ ក្នុង ១ឆ្នាំ
៣៖ Roberto Martinez (ព័រទុយហ្គាល់) ទទួលបាន ៤លានអឺរ៉ូ ក្នុង ១ឆ្នាំ
៤៖ Didier Deschamps (បារាំង) ទទួលបាន ៣.៨លានអឺរ៉ូ ក្នុង ១ឆ្នាំ
៥៖ Ronald Koeman (ហូឡង់) ទទួលបាន ៣លានអឺរ៉ូ ក្នុង ១ឆ្នាំ
៦៖ Luciano Spaletti (អ៊ីតាលី) ទទួលបាន ៣លានអឺរ៉ូ ក្នុង ១ឆ្នាំ
៧៖ Vicenzo Montella (តួកគី) ទទួលបាន ១.៨លានអឺរ៉ូ ក្នុង ១ឆ្នាំ
៨៖ Murat Yakin (ស្វីស) ទទួលបាន ១.៦លានអឺរ៉ូ ក្នុង ១ឆ្នាំ
៩៖ Ralf Rangnick (អូទ្រីស) ទទួលបាន ១.៥លានអឺរ៉ូ ក្នុង ១ឆ្នាំ
១០៖ Domenico Tedesco (ប៊ែលហ្សិក) ទទួលបាន ១.៥លានអឺរ៉ុប ក្នុង ១ឆ្នាំ
១១៖ Zlatko Dalic (ក្រូអាត) ទទួលបាន ១.៥លានអឺរ៉ូ ក្នុង ១ឆ្នាំ
១២៖ Dragan Stojkovic (ស៊ែប៊ី) ទទួលបាន ១.៤លានអឺរ៉ូ ក្នុង ១ឆ្នាំ
១៣៖ Luis de La Fuente (អេស្ប៉ាញ) ទទួលបាន ១.២៥លានអឺរ៉ូ ក្នុង ១ឆ្នាំ
១៤៖ Serhiy Rebro (អ៊ុយក្រែន) ទទួលបាន ១.២៥លានអឺរ៉ូ ក្នុង ១ឆ្នាំ
១៥៖ Kasper Hjulmand (ដាណឺម៉ាក) ទទួលបាន ១.១៥លានអឺរ៉ូ ក្នុង ១ឆ្នាំ
១៦៖ Sylvinho (អាល់បានី) ទទួលបាន ៧៥ម៉ឺនអឺរ៉ូ ក្នុង ១ឆ្នាំ
១៧៖ Michal Probierz (ប៉ូឡូញ) ទទួលបាន ៥៦ម៉ឺនអឺរ៉ូ ក្នុង ១ឆ្នាំ
១៨៖ Steve Clark (ស្កុតឡេន) ទទួលបាន ៥៥ម៉ឺនអឺរ៉ូ ក្នុង ១ឆ្នាំ
១៩៖ Francesco Calzona (ស្លូវ៉ាគី) ទទួលបាន ៥៤ម៉ឺនអឺរ៉ូ ក្នុង ១ឆ្នាំ
២០៖ Marco Rossi (ហុងគ្រី) ទទួលបាន ៣០ម៉ឺនអឺរ៉ូ ក្នុង ១ឆ្នាំ
២១៖ Matjaz Kek (ស្លូវេនី) ទទួលបាន ៣០ម៉ឺនអឺរ៉ូ ក្នុង ១ឆ្នាំ
២២៖ Ivan Hasek (ឆេក) ទទួលបាន ២៥ម៉ឺនអឺរ៉ូ ក្នុង ១ឆ្នាំ
២៣៖ Edward Iordanescu (រ៉ូម៉ានី) ទទួលបាន ២៤ម៉ឺនអឺរ៉ូ ក្នុង ១ឆ្នាំ
២៤៖ Willy Sagnol (ហ្សកហ្ស៊ី) ទទួលបាន ២០ម៉ឺនអឺរ៉ូ ក្នុង ១ឆ្នាំ៕