(ឡេបស៊ិក)៖ ខ្សែប្រយុទ្ធសញ្ជាតិស្លូវេនី Benjamin Sesko បានចុះកិច្ចហត្ថលេខាកិច្ចសន្យា ១ឆ្នាំទៀត ជាមួយក្លិប RB Leipzip ដែលនឹងបន្តឱ្យរូបលោក លេងនៅក្លិបមួយនេះរហូតដល់ឆ្នាំ២០២៩។ នេះបើតាមការបញ្ជាក់ពីក្លិបលេងនៅលីគកំពូលអាល្លឺម៉ង់ Bundesliga ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។

ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានរាយការណ៍ថា ក្លិបលេងនៅលីគ Premier League ដូចជា Arsenal, Manchester United និង Chelsea បានចាប់អារម្មណ៍ ក្នុងការចុះកិច្ចសន្យា នាំយកកីឡាករ Sesko វ័យ ២១ឆ្នាំ ដែលរកបាន ១៨គ្រាប់សម្រាប់ Leipzip ក្នុងការប្រកួតទាំងអស់នារដូវកាលឆ្នាំ២០២៣-២០២៤។

Sesko ដែលទទួលបានការកោះហៅ ២៩លើក លេងឱ្យក្រុមជម្រើសជាតិ និងរកបាន ១១គ្រាប់រូបនេះ បានស្ថិតក្នុងក្រុមជម្រើសជាតិស្លូវេនី ដែលនឹងចាប់ផ្តើមយុទ្ធនាការប្រកួតក្នុងពូល C នៃព្រឹត្តិការណ៍ Euro 2024 របស់ពួកគេ ទល់នឹងដាណឺម៉ាក នៅថ្ងៃអាទិត្យសប្តាហ៍នេះ៕