(សៀមរាប)៖ មុននឹងទៅដល់ប្រាសាទបុរាណនានា នៅរមណីយដ្ឋានអង្គរ អ្នកដំណើរទាំងឡាយដែលធ្វើដំណើរ លើកំណាត់ផ្លូវនៃរុក្ខវិថីព្រះសីហនុ ឆ្ពោះទៅកាន់រមណីយដ្ឋានអង្គរ ប្រាកដជាទទួលបាននូវអារម្មណ៍ ស្រស់ស្រាយជាមួយនិងធម្មជាតិ ព្រៃប្រឹក្សាលាស់ត្រួយបញ្ចេញពណ៌បៃតងខ្ចី នៅអមសងខាងផ្លូវគ្រប់រដូវកាល។

អាជ្ញាធរជាតិអប្សរា ក៏តែងយកចិត្តទុកដាក់ដាំកូនឈើបន្ថែមថ្មីៗ និងបោសសម្អាតថែទាំបរិស្ថានស្អាតជាប្រចាំផងដែរ។

អាជ្ញាធរជាតិអប្សរា ក៏បានអំពាវនាវដល់អ្នកដំណើរទាំងអស់ គ្នាមេត្តាកុំបោះសំរាមគ្រប់ប្រភេទលើដងផ្លូវ ដែលនាំឱ្យប៉ះពាល់ដល់សោភ័ណភាពបរិស្ថាន និងអនាម័យនៃរមណីយដ្ឋានអង្គរ៕