(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុន WAKODO Cambodia បានចូលរួមដាំកូនឈើចម្រុះចំនួន៥០ដើម និងស្មៅចំនួន១០០ម៉ែត្រការ៉េ នៅបរិវេណអតីតផ្សារយាងធំ ស្ថិតនៅខាងជើងឆៀងខាងលិចប្រាសាទអង្គរវត្ត។

សកម្មភាពនេះធ្វើឡើងនាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ខណៈការងារនេះជាផ្នែកមួយនៃយុទ្ធនាការដាំដើមឈើ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក សម្រាប់បន្សល់ទុកជាស្នាដៃការងារសង្គម និងទុកជាអនុស្សាវរីយ៍នៃការចងចាំក្នុងរមណីយដ្ឋានអង្គរ៕