(អាល្លឺម៉ង់)៖ ការប្រកួតបើកឆាករបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ ដែលមានខ្សែប្រយុទ្ធ Cristiano Ronaldo ជាប្រធានក្រុម នឹងចាប់ផ្តើមប្រកួតដំបូង ប៉ះក្រុមសាធារណៈរដ្ឋឆេក នឹងធ្វើឡើងនៅកីឡាដ្ឋាន Leipzig Stadium ដែលស្ថិតក្នុងពូល F នៅរាត្រីឆ្លងចូលថ្ងៃទី១៩ ខែមិថុនានេះ នាវេលាម៉ោង ២:០០នាទីយប់ (ម៉ោងនៅកម្ពុជា) ។

ក្នុងព្រឹត្តិការណ៍នេះដែរ បានត្រៀមរួចរាល់នៅកីឡដ្ឋាន ១០ទីតាំង ដើម្បីរៀបចំការប្រកួតមានដូចជា កីឡដ្ឋាន Olympiastadion (៧០,០៣៣), Westfalenstadion (៦១៥២៤), Allianz Arena (៦៦,០២៦), RheinEnergie Stadion (៤៦៩២២), MHPArena (៥០,៩៩៨), Volksparkstadion (៥០,២១៥) , Red Bull Arena (៤៦,៦៣៥), Waldstadion (៤៨,០៥៧), Arena AufSchalke (៤៩,៤៧១) និងកីឡដ្ឋាន Merkur Spiel-Arena (៤៦,២៦៤) ។

បញ្ជាក់ផងថា ក្រុមជម្រើសជាតិព័រទុយហ្គាល់ ធ្លាប់លើកពានរង្វាន់ប្រចាំទ្វីអឺរ៉ុប European Championship 2016 ដែលរៀបចំនៅប្រទេសបារាំង ខណៈ Ronaldo កំពុងកាន់កំណត់ត្រា ១៣០គ្រាន់ច្រើនជាងគេសម្រាប់ក្រុមជម្រើសជាតិលើពិភពលោក ពីការលេង ២០៧ប្រកួតបណ្តោះអាសន្ននាបច្ចុប្បន្ននេះ ៕