(ភ្នំពេញ)៖ ការប្រកួតជម្រុះពានរង្វាន់​​បាល់ទាត់ប្រចាំទ្វីបអាស៊ី ផ្នែកបុរសអាយុក្រោម 20ឆ្នាំ AFC U-20 Asian Cup 2025 បានចាប់ឆ្នោតបែងចែកពូលរួចរាល់ហើយ ដោយក្រុមជម្រើសជាតិកម្ពុជា U20 បានស្ថិតក្នុងពូល B ដែលមានបេក្ខភាពប្រកួតប្រជែង អ៊ូសបេគីស្ថាន,បារ៉ែន,ចិនតៃប៉ិ,និងក្រុមនេប៉ាល់ ដែលការចាប់ឆ្នោតបែងចែកពូលនេះ ធ្វើឡើងនៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ។

ដែលការប្រកួតវគ្គជម្រុះនេះ គ្រោងធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានចំនួន ៤៥ប្រទេស ត្រូវបានចូលរួមក្នុងការប្រកួតនេះ ដោយក្រុមចំនួន ១០ នឹងធ្វើជាម្ចាស់ផ្ទះនៃក្រុមជម្រុះនេះ ហើយពូល B មានក្រុមចិនតៃប៉ិ​ ធ្វើជាម្វាស់ផ្ទះរៀបចំការប្រកួតវគ្គជម្រុះនេះ ។

សម្រាប់វគ្គជម្រុះពានរង្វាន់យុវជន U20 ប្រចាំទ្វីបអាស៊ីនេះ គឺមានបេក្ខភាពចូលរួមសរុបរហូតដល់ ៤៥ក្រុម ដោយបែកចែកជា ១០ពូល ក្នុងនោះពូលA, B, C នឹងពូល E មាន ៥ក្រុមក្នុងមួយពូល ខណៈចាប់ពីពូល F រហូតដល់ពូល J គឺមានតែ ៤ក្រុមប៉ុណ្ណោះក្នុងមួយពូល ៕