(ប៊ែកឡាំង)៖ ប្រទេសអ៊ីតាលី មានអ្នកចាត់ការទូទៅដល់ ៥រូបច្រើនជាងគេ ត្រៀមដឹកនាំក្រុមជម្រើសជាតិផ្សេងៗគ្នាផងដែរ លេងក្នុងពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប European Championship 2024 ដែលនឹងចាប់ផ្តើមបើកសម្ពោធនាថ្ងៃសុក្រ ទី១៤ ខែមិថុនា ស្អែកនេះតទៅហើយ។

យោងតាមការចេញផ្សាយនៅលើ Channel Telegram របស់ Euro 2024 បានឱ្យដឹងថា ការប្រកួតពាន Euro 2024 លើកទី១៧ នេះ អ៊ីតាលី អតីតជើងឯកពានអឺរ៉ុប ២សម័យកាល និងជើងឯក World Cup ៤លើកផងនោះ មានគ្រូបង្វឹកដល់ទៅ ៥នាក់ច្រើនជាងគេដែលបានត្រៀមខ្លួនរួចរាល់ ក្នុងការដឹកនាំកូនក្រុមប្រកួតប្រជែងយកពាន ៤ឆ្នាំម្តងនេះ ទល់នឹងអាសូរីអ៊ីតាលីខ្លួនឯងផងដែរ និងក្នុងនាមជាក្រុមការពារតំណែងជើងឯកផងនោះ។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីទាំង ៥នាក់នោះមានដូចជា៖
១៖ លោក Francesco Calzona ដឹកនាំជម្រើសជាតិស្លូវ៉ាគី
២៖ លោក Vincenzo Montella ដឹកនាំជម្រើសជាតិតួកគី
៣៖ លោក Marco Rossi ដឹកនាំជម្រើសជាតិហុងគ្រី
៤៖ លោក Domenico Tedesco ដឹកនាំជម្រើសជាតិប៊ែលហ្សិក
៥៖ លោក Luciano Spalletti ដឹកនាំជម្រើសជាតិអ៊ីតាលី៕