(អឺរ៉ុប)៖ ការប្រកួតពានបាល់ទាត់តំបន់អឺរ៉ុប European Championship 2024 ដែលធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ ជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះ របាយការណ៍ពីស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប UEFA បានបង្ហាញថា មានកីឡាករប្រមាណ ១៨៦នាក់ ដែលត្រៀមរត់លើទីលានព្រឹត្តិការណ៍ ៤ឆ្នាំម្តងនេះ គឺសុទ្ធតែធ្លាប់ជាប់ជម្រើសបង្ហាញខ្លួនលេងឱ្យក្លិបអាជីពរបស់ពួកគេ នៅក្នុងក្របខណ្ឌលីគ UEFA Champions League រដូវកាល២០២៣-២៤ ផងដែរ ។

បើតាម UEFA បានបង្ហាញថា សរុបមកកីឡាករ ១៨៦នាក់ គឺស្ថិតក្នុងក្រុមចំនួន ២២ក្រុម ក្នុងចំណោម ២៤ក្រុមនៅ EURO 2024 បានបង្ហាញនៅក្នុង Champions League រដូវកាលនេះ ខណៈពីកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេរួមគ្នា Harry Kane និង Kylian Mbappe ជាមួយកីឡាករវ័យក្មេងប្រចាំរដូវកាល Jude Bellingham នេះគឺស្ថិតក្នុងចំណោមកីឡាករទាំង ១៨៦នាក់នេះផងដែរ ៕