(ភ្នំពេញ)៖ ក្រុមហ៊ុន Panasonic Cambodia បានដាក់ឱ្យដំណើរការកម្មវិធីពិភពលោក Kid Witness News (KWN) ឆ្នាំ២០២៤ ដែលមានគោលបំណងលើកកម្ពស់ក្នុងការពង្រឹងសមត្ថភាពរបស់យុវជន និងការអភិវឌ្ឍន៍នៅទូទាំងប្រទេស។ កម្មវិធីនេះត្រូវបានធ្វើឡើងជាផ្លូវការនៅសាលាអន្តរជាតិសិង្ហបុរីកម្ពុជា (SCIA) និងសាលាអន្តរជាតិបញ្ញាសាស្រ្ត (PSIS) ក្នុងរាជធានីភ្នំពេញ វាធ្វើឡើងដើម្បីលើកកម្ពស់ការអប់រំនិងសិល្បៈសម្រាប់យុវជនកម្ពុជា។

សិស្សមកពីសាលា PSIS និង SCIA ទទួលបានកាមេរ៉ា Panasonic Lumix ៖ កម្មវិធី Kit Witness News (KWN) Global គឺជាការប្រកួតប្រជែងផលិតភាពយន្ដអន្តរជាតិសម្រាប់សិស្សានុសិស្សដែលមានអាយុចាប់ពី ១០ឆ្នាំដល់ ១៨ឆ្នាំ សម្រាប់អ្នកចូលរួមពួកយើងបានផ្តល់នូវកាមេរ៉ា Panasonic LUMIX និងឱកាសក្នុងការសហការជាមួយអ្នកថតរូប និងអ្នកផលិតភាពយន្តដែលមានបទពិសោធន៍។ គំនិតនេះផ្តោតលើការអភិវឌ្ឍជំនាញទន់សំខាន់ៗដូចជា៖ ការច្នៃប្រឌិត ការទំនាក់ទំនង និងការធ្វើការងារជាក្រុម ខណៈពេលដែលពួកយើងលើកទឹកចិត្តសិស្សឱ្យបញ្ចេញទស្សនៈរបស់ពួកគេលើបញ្ហាបរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ការតំណាងឲ្យប្រទេសកម្ពុជាក្នុងការប្រកួតប្រជែងជាសាកលនេះកាលពីឆ្នាំមុនសាលាអន្តរជាតិសិង្ហបុរីកម្ពុជា (SCIA) និងសាលាអន្តរជាតិបញ្ញាសាស្រ្ត (PSIS) ត្រូវបានជ្រើសរើសឱ្យតំណាងប្រទេសកម្ពុជាក្នុងការប្រកួតប្រជែងជាសាកលនេះតាំងពីឆ្នាំមុនមក។ សាលានីមួយៗនឹងផលិតភាពយន្តខ្លីសម្រាប់ប្រភេទបឋមសិក្សា និងមធ្យមសិក្សា ដោយប្រើប្រាស់ឧបករណ៍ថតវីដេអូទំនើបបំផុតរបស់ Panasonic Cambodia ដែលត្រូវបានផ្តល់ជូនដោយមិនគិតថ្លៃ។ លើសពីនេះ Panasonic Cambodia នឹងពង្រឹងបទពិសោធន៍អប់រំនេះ តាមរយៈការបង្រៀនអំពីប្រតិបត្តិការឧបករណ៍ និងបច្ចេកទេសផលិត វីដេអូ។

ការបង្រៀនអំពីកាមេរ៉ា និងការផលិតភាពយន្តខ្លី- បណ្តុះបណ្តាលដោយលោកគ្រូជំនាញភាពយន្តខ្លីៗដែលបង្កើតឡើងដោយអ្នកចូលរួមនឹងផ្តោតលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDGs)។ ការផ្តោតអារម្មណ៍នេះមានគោលបំណងផ្តល់នូវវេទិកាសម្រាប់ការពិភាក្សាអំពីបញ្ហាសកលបច្ចុប្បន្ន និងក្នុងការជំរុញការសន្ទនាដ៏ឆ្លាតវៃ។ ការដាក់ស្នើពីប្រទេសដែលចូលរួមនីមួយៗនឹងត្រូវបានវាយតម្លៃ ហើយអ្នកឈ្នះនឹងត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំកំពូលសកលនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៤។ អ្នកចូលរួមមកពី ១៦ ប្រទេសនឹងមានឱកាសមើលព្រឹត្តិការណ៍ផ្សាយផ្ទាល់ពីទីក្រុងតូក្យូ។ ទាក់ទងទៅនឹងទីតាំងរបស់ពួកគេ កុមារនឹងត្រូវចូលរួមក្នុងពេលដំណាលគ្នាតាមរយៈអ៊ីនធឺណិត ដើម្បីមើលគ្នាទៅវិញទៅមក ក្នុងចូលរួមក្នុងសិក្ខាសាលាផលិតវីដេអូ និងពិភាក្សាអំពីបញ្ហាសង្គម។

ដំណើរការកម្មវិធី KWN Global ជាមួយសាលារៀននៅក្នុងប្រទេសកម្ពុជា៖ នៅក្នុងកម្មវិធីនេះ លោក Hisakazu Maeda ដែលជាអគ្គនាយកប្រចាំប្រទេសនៃក្រុមហ៊ុន Panasonic Cambodia បានបង្ហាញពីអារម្មណ៏ និងមោទនភាពចំពោះកម្មវិធីនេះ។ នេះជាលើកទីពីរហើយដែលយើងកំពុងរៀបចំកម្មវិធី Kit Witness News KWN Global ជាមួយសាលារៀនក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Panasonic Cambodia មានគោលបំណងក្នុងការផ្តល់សំឡេងដឹកនាំនាពេលអនាគតដល់កម្ពុជា ដោយផ្តល់វេទិកាមួយសម្រាប់ពួកគេក្នុងការចែករំលែកមតិរបស់ពួកគេលើបញ្ហាសង្គម និងអន្តរជាតិ តាមរយៈមធ្យោបាយដ៏មានឥទ្ធិពលនៃការផលិតខ្សែភាពយន្ត” Maeda បានបញ្ជាក់។

លោកបានបន្ថែមថា យើងសង្ឃឹមយ៉ាងមុតមាំថា សិស្សដែលមានទេពកោសល្យមកពី សាលាអន្តរជាតិសិង្ហបុរីកម្ពុជា (SCIA) និងសាលាអន្តរជាតិបញ្ញាសាស្រ្ត (PSIS) នឹងឈ្នះជើងឯក ក្នុងកម្មវិធី Kit Witness News KWN 2024 ដែលនាំមកនូវមោទនភាពយ៉ាងខ្លាំងដល់ Panasonic Cambodia។ នេះជាការលើករបស់លោក Hisakazu Maeda អគ្គនាយកនៃក្រុមហុ៝ន Panasonic ប្រចាំប្រទេសកម្ពុជា។

តាមរយៈការបើកដំណើរការកម្មវិធី Kit Witness News KWN Global ក្រុមហ៊ុន Panasonic Cambodia កំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់សិទ្ធិអំណាចដល់យុវជន និងការបង្កើតឱកាសថ្មីៗ។ កម្មវិធីនេះមិនត្រឹមតែអាចឱ្យសិស្សានុសិស្សបញ្ចេញទស្សនៈ និងអភិវឌ្ឍជំនាញរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឱ្យពួកគេបង្ហាញពីភាពច្នៃប្រឌិតរបស់ពួកគេនៅលើឆាកអន្តរជាតិផងដែរ៕