(ភ្នំពេញ)៖ GANZBERG ឆ្ងាញ់ រង្វាន់យក្ស រង្វាន់ច្រើន! កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុនស្រាបៀរ GANZBERG បានបន្តធ្វើយុទ្ធនាការសប្បុរសធម៌ចាក់សាំងម៉ូតូដោយឥតគិតថ្លៃ (ហ្វ្រី) ជូនប្រជាពលរដ្ឋដែលកំពុងរស់នៅ ខេត្តឧត្តរមានជ័យ តាមកាលកំណត់ដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គមកន្លងមក។

ប្រជាពលរដ្ឋនាំគ្នាមករង់ចាំតាំងតែពីម៉ោង៧ព្រឹក បានធ្វើឱ្យកន្លែងចាក់សាំងណែនណាន់តាន់តាប់ រកកន្លែងចូលមិនឃើញ ដែលម៉ោងកំណត់របស់ក្រុមការងារ GANZBERG គឺវេលាម៉ោង ៨ព្រឹកឯណោះ។ ខណៈនោះផងដែរ សមត្ថកិច្ចក្នុងតំបន់បានចុះមកជួយសម្រួល ចរាចរណ៍នឹងសណ្ដាប់ធ្នាប់ ដើម្បីងាយស្រួលឱ្យប្រជាពលរដ្ឋ បានចូលចាក់សាំងម៉ូតូឱ្យបានគ្រប់ៗគ្នា និងឱ្យមានដំណើរការរលូនផងដែរ។

ប្រជាពលរដ្ឋគ្រប់ៗរូបពិតជាមានសេចក្ដីត្រេកអរ សប្បាយរីករាយឥតឧបមា ដែលក្រុមការងាររបស់ក្រុមស្រាបៀរ GANZBERG បានចុះមកចាក់សាំងម៉ូតូហ្វ្រីជូនពួកគាត់ តាមពេលវេលា និងតាមកាលកំណត់ដូចដែលបានផ្សព្វផ្សាយក្នុងបណ្ដាញ់សង្គមពិតប្រាកដមែន។ ប្រជាពលរដ្ឋជាច្រើនបាននិយាយថា ក្រុមហ៊ុនស្រាបៀរ GANZBERG ពិតជាក្រុមហ៊ុនចិត្តល្អមែនដែលតែងតែធ្វើកម្មពិធីសប្បុរសធម៌ជានិច្ច មិនថាកម្មពិធី ចាក់សាំងម៉ូតូហ្វ្រីៗ ជូនប្រជាពលរដ្ឋ។

ពួកគាត់បានបន្តទៀតថា ស្រុកពួកគាត់ ជាស្រុកដែលមានសំណាងផងដែរ ដែលក្រុមការងារ GANZBERG ចុះមកចាក់សាំងម៉ូតូហ្វ្រីៗជូនប្រជាពលរដ្ឋនៅស្រុករបស់ពួកគាត់ និងសំណូមពរចង់ឱ្យមានការចាក់សាំងហ្វ្រីៗនៅថ្ងៃទៅមុខទៀត។ ប្រជាពលរដ្ឋខ្លះបាននិយាយទៀតថា ក្រុមហ៊ុនស្រាបៀរ GANZBERG មិនមែនចាក់តែសាំងម៉ូតូហ្វ្រីទេ ថែមទាំងមានរង្វាន់ច្រើន និងជារង្វាន់ធំខ្នាតយក្សទៀតផង។

អ្វីដែលគួរឱ្យស្ញប់ស្ញែងបំផុតនៅគឺថា ទីណាមានអ្នកឈ្នះរង្វាន់ពី GANZBERG គឺបានឈ្នះរង្វាន់មួយស្រុក តាមរយៈមានអ្នកឈ្នះរង្វាន់អាពាហ៍ពិពាហ៍លំដាប់ពិភពលោក ឈ្នះលុយសុទ្ធរហូតដល់ទៅ ២២,២២២ ដុល្លាឯណោះ នៅក្នុងតំបន់គាត់រស់នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ហើយ GANZBERG បានចេញថវិកាសម្រាប់ឱ្យការចាក់សាំងហ្វ្រីនេះផងដែរ។

សូមបន្តចែករំលែកពត៌មានទាំងនេះ ទៅកាន់មិត្តភក្តិបងប្អូនរបស់អ្នក ដើម្បីទទួលបានការចាក់សាំងម៉ូតូហ្វ្រីពី GANZBERG ក៏ដូចជាពិសារស្រាបៀរ GANZBERG ដើម្បីទទួលបានរសជាតិឆ្ងាញ់ និងមានរង្វាន់ច្រើនផងដែរ៕

*សូមពិសារដោយការទទួលខុសត្រូវ!