(ភ្នំពេញ)៖ ក្រុមហ៊ុន JETOUR Cambodia នឹងមានការផ្តល់ជូននូវដំណឹងពិសេសថ្មី១ ជូនដល់អតិថិជនដែលពេញចិត្ត និងស្រលាញ់រថយន្តបែបទំនើបអនាគតកាល ឬរថយន្តដែលបំពាក់មកនូវបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់នោះ គឺកម្មវិធីសម្ពោធដាក់លក់ជាផ្លូវការ នូវម៉ូដែលដ៏ថ្មីស្រឡាង JETOUR Dashing សេរីឆ្នាំ ២០២៤ នាថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៤ រយៈពេល៣ថ្ងៃពេញ គឺគិតចាប់ពីថ្ងៃទី២១ ខែមិថុនា រហូតដល់ថ្ងៃទី២៣ ខែមិថុនាតទៅ នៅឯទីតាំងដាក់បង្ហាញរថយន្តផ្សារទំនើប AEON Sen Sok Mall ជាន់ផ្ទាល់ដី ទីតាំង Central Court។

ដើម្បីអបអរសាទរ កម្មវិធីសម្ពោធដាក់លក់ជាផ្លូវការនេះ នឹងមានការអញ្ចើញចូលរួមភ្ញៀវជាកិត្តិយសជាច្រើនរូបដូចជា អតិថិជនដែលមានចំណាប់អារម្មណ៍លើរថយន្ត ដៃគូសហការ ធនាគារធំៗ ក្រុមតារាឆ្នើមជាច្រើន ក្រុមសារព័ត៌មាន ក៏ដូចជាក្រុមអ្នកជំនាញផ្នែកផ្សាយរថយន្តជាច្រើនក្រុមទៀតផងដែរ។ កម្មវិធីនេះក៏មានការផ្តល់ជូននូវកាដូពិសេសៗ ភ្ចាប់ជាមួយប្រម៉ូសិនដែលមិនធ្លាប់មានពីមុនមករហូតដល់ទៅ ៥កាដូធំៗ។

កម្មវិធីនេះនឹងធើ្វឡើងនាថ្ងៃទី២១-២៣ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៩ព្រឹកតទៅ ហើយអតិថិជនទាំងអស់គ្រាន់តែមកសាកសួរព័ត៌នៅទីតាំងដាក់បង្ហាញដោយផ្ទាល់និងមានឱកាស លេងហ្គេមផ្សងសំណាងចាប់យករង្វាន់ Premium POSM  ថែមទៀតផង។

ក្នុងនោះផងដែរ ដើម្បីជួយសម្រួលដល់អតិថិជនក្នុងការទិញរថយន្តម៉ូឌែលគ្រប់ JETOUR អតិថិជនអាចជ្រើសរើសសេវាកម្មបង់រំលស់របស់ក្រុមហ៊ុន ឬធនាគារដៃគូ ដោយទទួលបាននូវលក្ខខណ្ឌបង់រំលស់ងាយៗ និងឆាប់រហ័សនៅទីតាំងផ្ទាល់តែម្តង។ (កម្មវិធីរបស់យើងក៏បានទទួលអាហារសម្រន់ ភេសជ្ជៈ ឥតគិតថ្លៃផងដែរ)។​

ដើម្បីជ្រាបកាន់តែច្បាស់អាចសាកសួរព័ត៌មានបន្ថែមរយៈ៖
* លេខទំនាក់ទំនង៖ 𝟎17 713 713
* ឆាតសួរព័ត៌មាន: https://www.tiktok.com/@jetour_cambodia៕