(ភ្នំពេញ)៖ សាកលវិទ្យាល័យបូណាម៉ារី (BMU) នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ បានរៀបចំពិធីសម្ពោធកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រអន្តរជាតិ WSD (Work-Study Degree) ជាមួយនឹងក្រុមហ៊ុន EduClass Pte Ltd., របស់ប្រទេសសឹង្ហបូរី ក្រោមអធិបតីភាពលោក អ៊ឹង ប៉ោហ្គិច សហស្ថាបនិក និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យBMU មានអ្នកចូលរួមចំនួន ២០០នាក់។

ថ្លែងក្នុងពិធីនេះ លោក អ៊ឹង ប៉ោហ្គិច បានសម្តែងនូវមោទនភាព ដែលសាកលវិទ្យាល័យ BMU មានដៃគូសហការជាមួយប្រទេសសឹង្ហបូរី លើកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រអន្តរជាតិ WSD (Work-Study Degree) នេះឡើងព្រោះកម្មវិធីនេះ មានលក្ខណសម្បត្តិដូចខាងក្រោម៖
* សិក្សានៅ BMU ទទួលសញ្ញាបត្រពីសាកលវិទ្យាល័យ Roehampton (UoR) ចក្រភពអង់គ្លេស
* សិក្សាបណ្តើរ ធ្វើការងារបណ្តើរជាមួយក្រុមហ៊ុនអន្តរជាតិនានា ទទួលបានប្រាក់ចំណូល មិនបាច់ពឹងប្រាក់ឪពុកម្តាយ
* សិក្សាចប់ថ្នាក់បរិញ្ញាបត្រនិស្សិតសល់ទុនមួយចំនួន អាចចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន
* គ្រប់គ្រង និងដំណើរការសិក្សាដោយសាកលវិទ្យាល័យ Roehampton (UoR) ចក្រភពអង់គ្លេស
* ឱកាសទៅទទួលសញ្ញាបត្រនៅសាកលវិទ្យាល័យ Roehampton (UoR) ដោយផ្ទាល់
* ឱកាសចុះទស្សនកិច្ចសិក្សានៅបរទេស និងឱកាសទទួលបានអាហារូបករណ៍ផ្សេងៗ
* ឱកាសទទួលបានការងារល្អៗ ឬបង្កើតមុខរបរផ្ទាល់ខ្លួន។

ក្រៅពីកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រអន្តរជាតិ ជាមួយនឹងក្រុមហ៊ុន EduClaas របស់ប្រទេសសឹង្ហបូរី សាកលវិទ្យាល័យ BMU បានប្រកាសបើកដំណើរការសិក្សាថ្នាក់ជាតិ ថ្នាក់បរិញ្ញាបត្រជាកម្មវិធីសិក្សា-ការងារ WSD (Work-Study Degree) ឆ្នាំសិក្សា២០២៤-២០២៥ លើ ១៩មុខជំនាញដូចខាងក្រោម៖
១៖ មុខជំនាញគណនេយ្យនិងពន្ធដារ (Accounting and Taxation)
២៖ មុខជំនាញភាសាចិន (Chinese Language)
៣៖ មុខជំនាញការអប់រំភាសាអង់គ្លេស (English Education)
៤៖ មុខជំនាញនីតិសាស្រ្ត (Law)
៥៖ មុខជំនាញព័ត៌មានវិទ្យា (Information Technology)
៦៖ មុខជំនាញទំនាក់ទំនងអន្តរជាតិ (International Relations)
៧៖ មុខជំនាញវិស្វកម្មសំណង់ស៊ីវិល (Civil Engineering
៨៖ មុខជំនាញស្ថាបត្យកម្ម និងរចនាផ្នែកខាងក្នុង (Architecture and Interior Design)
៩៖ មុខជំនាញការគ្រប់គ្រងការអប់រំ (Educational Management)
១០៖ មុខជំនាញអក្សរសាស្រ្តខ្មែរ (Khmer Literature)
១១៖ មុខជំនាញគណិតវិទ្យា ( Mathematics)
១២៖ មុខជំនាញវិស្វកម្មអគ្គិសនីនិងអេឡិចត្រូនិក( Electrical and Electronic Engineering)
១៣៖ មុខជំនាញវិទ្យាសាស្ត្រកុំព្យួទ័រ (Computer Science )
១៤៖ មុខជំនាញហិរញ្ញវត្ថុ និងធនាគារ (Finance and Banking)
១៥៖ មុខជំនាញការគ្រប់គ្រងទេសចរណ៍ (Tourism Management)
១៦៖ មុខជំនាញទីផ្សារ (Marketing)
១៧៖ មុខជំនាញការគ្រប់គ្រងធនធានមនុស្ស (Human Resource
១៨៖ មុខជំនាញការគ្រប់គ្រង (Management)
១៩៖ មុខជំនាញការអភិវឌ្ឍសេដ្ឋកិច្ច (Economics Development)

ថ្នាក់បរិញ្ញាបត្រ កម្មវិធីសិក្សា-ការងារWSD (Work-Study Degree) ថ្នាក់ជាតិនេះ មានលក្ខណពិសេសដូចខាងក្រោម៖
* សិក្សាបណ្តើរ ធ្វើការងារបណ្តើរជាមួយក្រុមហ៊ុននានា ទទួលបានប្រាក់ចំណូល មិនបាច់ពឹងប្រាក់ ឳពុកម្តាយ
* មានប្រាក់កម្ចីសិក្សាសម្រាប់និស្សិត
* ឱកាសចុះទស្សនកិច្ចសិក្សានៅបរទេស
* ឱកាសទទួលបានអាហារូបករណ៍ផ្សេងៗ
* ឱកាសទទួលបានការងារល្អៗ ឬបង្កើតមុខរបរផ្ទាល់ខ្លួន។

ជាមួយគ្នានេះ សាកលវិទ្យាល័យ BMU បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ ជាមួយនឹង៖

ទី១៖ ក្រុមហ៊ុន EduClaas Pte Ltd. របស់ប្រទេសសឹង្ហបូរី កិច្ចសហប្រតិបត្តិការលើ ដំណើរថ្នាក់បរិញ្ញាបត្រអន្តរជាតិ កម្មវិធីសិក្សា-ការងារ WSD (Work-Study Degree International Program) ដែលកម្មវិធីនេះ និស្សិតសាកលវិទ្យាល័យBMU សិក្សាបណ្តើរ ធ្វើការងារបណ្តើរជាមួយក្រុមហ៊ុនអន្តរជាតិនានា ទទួលបានប្រាក់ចំណូល មិនបាច់ពឹងប្រាក់ឳពុកម្តាយសម្រាប់ការសិក្សា និងមានឱកាសទៅទទួលសញ្ញាបត្រនៅសាកលវិទ្យាល័យ Roehampton (UoR) ដោយផ្ទាល់។

ទី២៖ អង្គការសម្ព័ន្ធយុវជនអន្តរជាតិនៅកម្ពុជា IYF (ប្រទេសកូរ៉េ) សហប្រតិបត្តិការលើ៖
* ផ្តល់ឱកាសដល់និស្សិតសាកលវិទ្យាល័យBMU បានចុះកម្មសិក្សា ហាត់ការងារ ឬធ្វើការងារនៅទីស្នាក់ការអង្គការសម្ព័ន្ធយុវជនអន្តរជាតិ នៅកម្ពុជាផ្នែករដ្ឋបាល ផ្នែកគណនេយ្យ និងផ្នែកធនធានមនុស្ស…។

* រៀបចំវគ្គសិក្សាអប់រំចិត្ត ដល់ក្រុមការងារយុវជន និងនិស្សិត អប់រំបណ្តុះបណ្តាលយុវជនឱ្យមានស្មារតីស្ម័គ្រចិត្ត មានភាពជាអ្នកដឹកនាំ និងជួយអ្នកដទៃ ដើម្បីឱ្យក្លាយទៅជាអ្នកដឹកនាំជំនាន់ក្រោយយ៉ាងល្អប្រសើរ៕